លោកស្រី Hillary Clinton នាំមុខមហាសេដ្ឋី Donald Trump ក្នុងការស្ទង់ប្រជាមតិ
|
លោកស្រី Hillary Clinton នាំមុខមហាសេដ្ឋី Donald Trump ក្នុងការស្ទង់ប្រជាមតិ (Image: VNA) |
(VOVworld) - ក្នុងកាលៈទេសៈដំណើរការបោះឆ្នោតដំបូងនៃគណៈបក្សប្រជា
ធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋបានសម្រេច ២/៣ លទ្ធផលនៃការស្ទង់
ប្រជាមតិជាច្រើនដែលត្រូវបានប្រកាសនាថ្ងៃទី ៦ ឧសភា បានឲ្យដឹងថា៖ អតីត
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton របស់គណៈបក្សប្រជាធិប
តេយ្យកំពុងមានប្រៀបជាងបើប្រៀបនឹងមហាសេដ្ឋី Donald Trump បេក្ខជន
របស់ គណៈបក្សសាធារណៈរដ្ឋក្នុងការរត់ប្រណាំងចូលសេតវិមាននាខែវិច្ឆិកា
ខាងមុខ នេះ។ តាមលទ្ធផលការស្ទង់ប្រជាមតិបានឲ្យដឹងថា៖ ៦២% អ្នកបោះ
ឆ្នោតគាំទ្រ លោកស្រី Clinton ក្នុងពេលនោះ មាន តែប៉ុណ្ណោះ ៣៩% គាំទ្រលោក
Trump ។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថែមទៀតថា៖ លោក Trump
កំពុងបង្រួញគំលាតជាមួយលោកស្រី Clinton ពីមួយថ្ងៃទៅមួយថ្ងៃ។ នាថ្ងៃដ
ដែល ប្រធានាធិបតីអាមេរិក លោក Barack Obama បានអំពាវនាវឲ្យបេក្ខជន
នៃគណៈបក្សសាធារណៈរដ្ឋ លោក Donald Trump ស្រាវជ្រាវយ៉ាងម៉ត់ចត់ផែន
ការរត់ប្រណាំងចូលសេតវិមាន ដោយសារ លោក Obama បានព្រមានថា៖
ការឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកមិនសូវជាកម្មវិធី
រស់នៅលើ កាណាល់ទូរទស្សន៍ទេ៕