លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ វៀតណាមមានសមត្ថភាពយ៉ាងពេញលេញទទួលរៀបចំបណ្ដាព្រឹត្តិការណ៍អន្តរជាតិធំៗ

(VOVWORLD) -មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិបម្រើកិច្ចប្រជុំកំពូលលើកទីពីររវាងសហរដ្ឋអាមេរិក - ស.ប.ប.ក នៅទីក្រុងហាណូយ មានទីតាំងនៅវិមានមិត្តភាពខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយបានដាក់ឲ្យធ្វើសកម្មភាពចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមិនា ឆ្នាំ ២០១៩ ដោយបានបំពាក់សម្ភារៈទំនើប ឆ្លើយតបនឹងស្តង់ដាអន្តរជាតិ។
លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ វៀតណាមមានសមត្ថភាពយ៉ាងពេញលេញទទួលរៀបចំបណ្ដាព្រឹត្តិការណ៍អន្តរជាតិធំៗ - ảnh 1 លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ TTXVN)

មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិនេះ បានបើកទ្វារ បម្រើអ្នកយកព័ត៌មានប្រមាណ ៣ ០០០ នាក់ធ្វើសកម្មភាពដោយព្រមៗគ្នា ២៤ លើ ២៤ ម៉ោង ។"ដោយមានការត្រៀមរៀបចំយ៉ាងមត់ចត់អំពីពិធិការ ភ័ស្តុភារ សន្តិសុខ សុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងទៅបានសរឲ្យឃើញថាវៀតណាមមានសមត្ថភាពយ៉ាងពេញលេញទទួលរៀបចំបណ្ដាព្រឹត្តិការណ៍អន្តរជាតិធំៗ"។ នេះគឺជាការអះអាងរបស់លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម នាថ្ងៃទី ២៨ ខែកុម្ភៈនៅមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ។

លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ តាមរយៈការសង្កេតមើលនិងការវាយតម្លៃរបស់ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានអះអាងថា៖ មជ្ឈមណ្ឌលសារព័ត៌មានបម្រើកិច្ចប្រជុំនេះទទួលស្តង់ការអន្តរជាតិ ទំនើប ល្អឥតខ្ចោះ និងឆ្លើយតបបាននឹងតម្រូវការចាំចាប់របស់ អ្នកយកព័ត៌មាន។ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសម្ភារៈឧបករណ៍បច្ចេកទេសទំនើបបំផុតរបស់វៀតនាមបានជួយឲ្យអ្នកយកព័ត៌មានជាតិ និងអន្តរជាតិអាចផ្សាយព័ត៌មានយ៉ាងគ្រប់គ្រាន់ និងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ