លោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
(VOVWORLD) -នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៣៧ (IPU-១៣៧) នាល្ងាចថ្ងៃទី ១៥ តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko ។
លោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី |
នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៣៧ (IPU-១៣៧) នាល្ងាចថ្ងៃទី ១៥ តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko ។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្ដីសប្បាយរីករាយដោយបានឃើញថាទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីកំពុងមានការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ លោកស្រី បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ ហើយត្រៀមខ្លួនជាស្រេចចូលរួមរាល់សកម្មភាពដោយសហព័ន្ធរុស្ស៊ីរៀបចំឡើង ព្រមទាំងស្នើឲ្យសហព័ន្ធរុស្ស៊ីបន្តគាំទ្រ និងរួមសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងឆ្នាំ APEC ២០១៧។ ក្នុងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ រួមគ្នាផ្លាស់ប្ដូរបទពិសោធន៍ក្នុងសកម្មភាពនីតិបញ្ញាត្តិ ហើយបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ជាក់ស្ដែងនៃភាគីទាំងពីរ។
លោកស្រី Nguyen Thi Kim Ngan
ទទួលជួបសន្ទនាជាមួយអនុប្រធានគណៈកម្មការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន
|
នៅក្នុងជំនួបជាមួយអនុប្រធានគណៈកម្មការអចិន្រ្តៃយ៍នៃសភាប្រជាជនចិនលោក Zhang Ping លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយបក្ស រដ្ឋចិន ហើយចាត់ទុកនេះជាអាទិភាពចំបងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃវេទិកាអន្តរសភាពិភពលោក IPU ១៣៧ ដែលបានរៀបចំឡើងនៅទីក្រុង Sankt- Petersburg សហព័ន្ធរុស្ស៊ី នាល្ងាចថ្ងៃទី ១៥ តុលា (តាមម៉ោងតំបន់) នៅក្នុងសម័យពិភាក្សាពេញអង្គ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងបទសុន្ទរកថាសំខាន់ផងដែរ៕