លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅជូនពរឆ្នាំថ្មីចំពោះប្រជាជននៅព្រំដែនខេត្ត Ha Giang

(VOVWORLD) -នាព្រឹកថ្ងៃទី ២៧ ខែមករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីគោរពទង់ជាតិនៅបង្គោលទង់ជាតិ Lung Cu ឃុំ Lung Cu ស្រុក Dong Van ខេត្ត Ha Giang ។ 
លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅជូនពរឆ្នាំថ្មីចំពោះប្រជាជននៅព្រំដែនខេត្ត Ha Giang - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan  

 

នៅប៉ុស្តិ៍ការពារព្រំដែន Lung Cu នោះ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញប្រគល់អំណោយនិងជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល យុទ្ធជន ប៉ុស្តិ៍ការពារព្រំដែន Lung Cu និងជនរួមជាតិ ស្រុក Dong Van ។

អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជន ប៉ុស្តិ៍ការពារព្រំដែន Lung Cu  លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមូហភាព និងកម្មាភិបាលយុទ្ធជននៅអង្គភាព។ លោស្រី Nguyen Thi Kim Ngan បានស្នើឲ្យអង្គភាពនានា គប្បីបន្តពង្រីកនូវស្នាដៃដែលទទួលបានក្នុងឆ្នាំ ២០១៧ ដោយផ្ដោតសំខាន់លើការអនុវត្តយ៉ាងម៉ឹងម៉ាត់ កិច្ចការត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ ហើយការពាររឹងមាំអធិបតេយ្យភាព សន្តិសុខព្រម ដែន។ លោកស្រីបានសង្កត់ធ្ងន់ថា កម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Lung Cu គម្បីម្ចាស់ការរួមសហការជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីជូនជនរួមជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ