លោកអគ្គលេខាបក្ស តូ ឡឹម៖ ធានាឲ្យប្រជាជនគ្រប់រូបសុទ្ធតែទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ
(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អបអរសាទរខួបលើកទី ៩៤ នៃទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២៤) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលជាមួយប្រជាជន នៅតំបន់លំនៅដ្ឋាននៃសង្កាត់ Quan Thanh ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស តូ ឡឹមបានសង្កត់ធ្ងន់ថា កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល គឺជាធនធានដ៏សំខាន់និងរឹងមាំបំផុតសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីជំនះរាល់ការលំបាក បញ្ហាប្រឈម និងអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វបទផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួម និងកសាងរដ្ឋធានីប្រកបដោយសន្តិភាព អរិយធម៌ និងទំនើបនិយាយដោយឡែក។ លោកអគ្គលេខាបក្សមានប្រសាសន៍ថា នាពេលខាងមុខ ចាំបាច់ត្រូវបន្តការជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ "យកប្រជាជនជាមជ្ឈមណ្ឌល ជាម្ចាស់កម្មវត្ថុនៃគោលការណ៍ណែនាំ និងគោលនយោបាយទាំងអស់" "យកសុភមង្គលនិងភាពសម្បូររុងរឿងរបស់ប្រជាជនជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង" ដោយធានាឱ្យប្រជាជនទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយឡើយ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល (រូបថត៖ VOV) |
អគ្គលេខាបក្ស លោក តូ ឡឹម បានចែករំលែកថា៖ “រាល់គោលនយោបាយរបស់បក្សនិងរដ្ឋ គឺផ្តោតទៅលើប្រជាជន។ ខ្ញុំសង្ឃឹមថា ប្រជាជនក្នុងតំបន់នឹងបន្តលើកតម្កើងប្រពៃណីបដិវត្តន៍ដ៏រុងរឿង លើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ និងកម្លាំងមហាសាមគ្គីជនជាតិទាំងមូល រួមដំណើរជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានប្តេជ្ញាចិត្តខិតខំកសាងសង្កាត់ Quan Thanh ក៏ដូចជាគ្រប់វិស័យនៅខ័ណ្ឌ Ba Dinh និងទីក្រុងហាណូយទាំងមូលឱ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត អារិយ្យធម៌ ទំនើប សក្តិសមនៃប្រពៃណីដ៏រុងរឿងរបស់ខ័ណ្ឌវីរភាពនិងវប្បធម៌នៃរដ្ឋធានី ខ័ណ្ឌសន្តិភាពនៃទីក្រុងដើម្បីសន្តិភាព”៕