លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បន្តលើកកំពស់គុណភាពនៃស្ថាប័នសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម
(VOVWORLD) - ក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១-២០៣០ ប្រព្រឹត្ត ទៅក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើពិភពលោកនិងក្នុងប្រទេស។
ទិដ្ឋភាពកិច្ចប្រជុំរបស់ការិយាល័យ។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី៦ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ការិយាល័យ នយោបាយបានជួបប្រជុំផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃរយៈ ពេល៥ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១-២០៣០ ទិសដៅនិងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៥ឆ្នាំ ២០២៦-២០៣០។
ក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១-២០៣០ ប្រព្រឹត្ត ទៅក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើពិភពលោកនិងក្នុងប្រទេស។ ទោះជា យ៉ាងណាក៏ដោយ វៀតណាមនៅតែទទួលបានលទ្ធផលសំខាន់ៗជាច្រើន ដោយ សម្រេចជាស្ថាពរនូវគោលដៅដែលបានដាក់ចេញ។ ជាពិសេស វៀតណាមត្រូវបាន ចាត់ថ្នាក់ជាប្រទេសឧស្សាហកម្មទើបលេចចេញ លើសពីកម្រិតប្រាក់ចំណូលមធ្យម ទាប ហើយសន្ទស្សន៍អភិវឌ្ឍន៍មនុស្សត្រូវបានកែលម្អ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ដោយផ្អែកលើទស្សនៈ និងគោលដៅអភិវឌ្ឍន៍ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានតម្រូវឱ្យរបាយការណ៍ត្រូវស្រាយបំភ្លឺឲ្យកាន់តែច្បាស់អំពីភារកិច្ច និង ដំណោះស្រាយសំខាន់ៗ ដើម្បីបន្តសុក្រិតស្ថាប័នអភិវឌ្ឍន៍ លើកកំពស់គុណភាពនៃ ស្ថាប័នសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម; អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល; បន្តជំរុញឧស្សាហូបនីយកម្ម ទំនើប កម្ម អភិវឌ្ឍន៍វប្បធម៌ ធានាវឌ្ឍនភាព និងយុត្តិធម៌សង្គម; គ្រប់គ្រងនិងប្រើប្រាស់ធន ធានប្រកបដោយប្រសិទ្ធភាព; ការការពារបរិស្ថាន; ពង្រឹងនិងពង្រីកការការពារជាតិ ធានាសន្តិសុខជាតិ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស; ធ្វើសមាហរណកម្ម អន្តរជាតិ ធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម; ជំរុញខ្លាំងការកសាងនីតិរដ្ឋសង្គម និយម៕