លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី

(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងឱកាស ចូលរួមកិច្ចប្រជុំកំពូលអនាគត និងកិច្ចពិភាក្សារួមជាន់ខ្ពស់របស់មហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី។ (រូបថត៖ PTI)
ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ លទ្ធផលនៃដំណើរទស្សនកិច្ច កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងកម្មវិធីសកម្មភាពអនុវត្តន៍ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាល ២០២៤-២០២៨; បន្តលើក កម្ពស់សក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ-ការពារជាតិ វប្បធម៌ ទេសចរណ៍ អាកាសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន..; ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹង សម្រេចបាននូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនាពេលឆាប់ៗនេះ ហើយកើនឡើងដល់ជាង ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ផងដែរ។
អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា; សង្ឃឹមថា ឥណ្ឌានឹងបន្តគាំទ្រគោល ជំហរជាគោលការណ៍ និងមជ្ឈភាពរបស់អាស៊ាន ជួយអាស៊ានក្នុងការកសាងសហ គមន៍ ក៏ដូចជាសហការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមផងដែរ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បានឲ្យដឹងថា ឥណ្ឌានឹងបន្តជំរុញខ្លាំងគោល នយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅបូព៌ា" តាមនោះជំរុញទំនាក់ទំនងឲ្យកាន់តែជិត ស្និត និងមានប្រសិទ្ធភាពជាមួយអាស៊ាន និងវៀតណាម ជាពិសេសលើវិស័យដែល មានការយកចិត្តទុកដាក់ដូចគ្នា ឬជាប្រៀបខ្លាំងរបស់ភាគីទាំងពីរដូចជា៖ ការតភ្ជាប់ ឌីជីថល សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ថាមពលកកើត ឡើងវិញ និងសន្តិសុខដែនសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ