លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ខិតខំប្រឹងប្រែង​អនុវត្តន៍​ប្រកបដោយ​ជោគជ័យ​​រាល់គោលដៅ និងភារកិច្ចឆ្នាំ២០២៣

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យក្រសួង អង្គភាព និងតំបន់នីមួយៗរៀបចំផែនការជាក់លាក់សម្រាប់ឆ្នាំ ២០២៣ ដើម្បីអនុវត្តន៍តាមរបៀបរាបរយ  ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់គោលដៅនិងភារកិច្ចឆ្នាំ ២០២៣។
លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ខិតខំប្រឹងប្រែង​អនុវត្តន៍​ប្រកបដោយ​ជោគជ័យ​​រាល់គោលដៅ និងភារកិច្ចឆ្នាំ២០២៣ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ៣១ មករា នៅទីស្នាក់ការមជ្ឈិមបក្ស អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំគណៈលេខា វាយតម្លៃលើស្ថានការណ៍អនុវត្តន៍សារាចរលេខ ១៩ របស់គណៈលេខា ស្ដីពីការរៀបចំបុណ្យតេតឆ្នាំ ២០២៣ និងដឹកនាំភារកិច្ចសំខាន់ៗមួយចំនួនរបស់មជ្ឈិម និងគណៈកម្មាធិការបក្សនានាក្នុងរយៈពេលខាងមុខនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការចេញផ្សាយសារាចរយ៉ាងឆាប់ៗបានជួយគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមរៀងចំលក្ខណៈឲ្យទាន់ពេលវេលា ដើម្បីប្រជាពលរដ្ឋទទួលអំណរបុណ្យតេតយ៉ាងសប្បាយរីករាយ សុវត្ថិភាព និងសន្សំសម្ចៃ៖ “មូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងឆ្នាំកន្លងទៅគឺ កំណើនសេដ្ឋកិច្ចសម្រេចបាន ៨,០២% នេះគឺជាការបោះជំហានដ៏ធំធេង។ យើងបានដឹកនាំអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ចំពោះសំណង់ និងគម្រោងនានា ដូចជាផ្លូវគមនាគមន៍ និងគម្រោងនៅសេសសល់ ដោយទទួលបានលទ្ធផលជាក់ស្ដែង។ ទន្ទឹមនឹងនោះ តម្លៃទីផ្សារមានស្ថិរភាព ទំនិញសម្បូរបែប ជាពិសេសគឺបរិយាកាសទទួលបុណ្យតេតគឺអំណោយផល និងសប្បាយរីករាយ។ លើសពីនេះទៅទៀត ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មក៏ត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងសមហេតុផល ហើយត្រូវបានសាធារណៈមតិអបរអសាទរ និងវាយតម្លៃខ្ពស់។ សកម្មភាពវប្បធម៌សង្គមក៏មានការផ្លាស់ប្ដូរថ្មីជាច្រើនអំពីការយល់ដឹងរបស់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ជាពិសេសគឺក្រោយសន្និសីទវប្បធម៌ទូទាំងប្រទេសផងដែរ”។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យក្រសួង អង្គភាព និងតំបន់នីមួយៗរៀបចំផែនការជាក់លាក់សម្រាប់ឆ្នាំ ២០២៣ ដើម្បីអនុវត្តន៍តាមរបៀបរាបរយ  ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់គោលដៅនិងភារកិច្ចឆ្នាំ ២០២៣។ តាមនោះ ផ្តោតលើការជំរុញការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម និងសំណង់; បន្តជួយឧបត្ថម្ភដល់វិស័យសំខាន់ៗ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាផលប៉ះពាល់ពីទីផ្សារពិភពលោក; អនុវត្តន៍ល្អរបបគោលនយោបាយសុខុមាលភាពសង្គម ក៏ដូចជាប្រយុទ្ធប្រឆាំងអានុភាពអមិត្តប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ