លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល

(VOVWORLD) - នារសៀលថ្ងៃទី ១២ មិថុនា នៅទីស្នាក់ការគណៈ
កម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បាន អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល រួមមាន៖ ប្រធានរដ្ឋ លោក To Lam នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Tran Thanh Man និងសមាជិកអចិន្រ្តៃយ៍នៃគណៈលេខាលោក Luong Cuong ដើម្បីវាយតម្លៃពីស្ថានភាព និងលទ្ធផល ការងារក្នុងខែមេសា ខែឧសភា និងការងារសំខាន់ៗនាពេលខាងមុខ។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល។
(រូបថត៖ VNA)
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំកំពូលបានវាយតម្លៃថា ក្នុងរយៈពេល២ខែកន្លងមក វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស ការកសាងបក្ស និងប្រព័ន្ធនយោបាយ ជា ពិសេសគឺការរៀបចំប្រកបដោយជោគជ័យនូវសន្និបាតមជ្ឈិមលើកទី៩ សម័យប្រជុំរដ្ឋ សភាលើកទី ៧ (ដំណាក់កាលទី១) នីតិកាលទី១៥ ដែលមានខ្លឹមសារសំខាន់ៗជាច្រើន។ ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តមានការវិវឌ្ឍន៍ជាវិជ្ជមាន ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរ ភាពហើយតុល្យភាពសំខាន់ៗត្រូវបានធានាផងដែរ។
ទាក់ទងនឹងកិច្ចការសំខាន់ៗមួយចំនួននាពេលខាងមុខ ថ្នាក់ដឹកនាំកំពូលបានសង្កត់ធ្ងន់ថា ស្ថានភាពពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ មិនអាចទាយទុក ជាមុនបាន ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗរវាងប្រទេសធំៗ ការកើន ឡើងនៃជម្លោះ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ដែលបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ...ហេតុដូច្នេះ ត្រូវបន្តលើកកម្ពស់បន្ថែមទៀតនូវ ស្មារតីសាមគ្គីភាព ឯកភាព ដឹកនាំអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាព។ ជាក់ ស្ដែងគឺ ចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លានូវកំណើនសេដ្ឋកិច្ច ដោយភ្ជាប់នឹងការពង្រឹង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការធានាតុល្យភាពសំខាន់ៗ នៃសេដ្ឋកិច្ច ហើយផ្ដោតលើការដោះស្រាយការលំបាកសម្រាប់ផលិតកម្មអាជីវកម្ម។ ជំរុញកំណែទម្រង់បែបបទរដ្ឋបាល ការធ្វើបរិវត្តកម្មឌីជីថល; បង្កើនវិធានការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ អគ្គីភ័យ ទឹកជំនន់ គ្រោះរាំងស្ងួត និងការជ្រាបចូល នៃទឹកប្រៃ; ធានាសុវត្ថិភាពចរាចរណ៍ សន្តិសុខ និងសុវត្ថិភាពចំណីអាហារ។ ធានា យ៉ាងរឹងមាំនូវការការពារជាតិ និងសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ អនុវត្តន៍កិច្ចការបរទេសប្រកបដោយប្រសិទ្ធភាព ពង្រឹងទំនាក់ទំនងជាមួយប្រទេស និងដៃគូសំខាន់ៗ ផ្តល់អាទិភាព ជំរុញ និងរៀបចំយ៉ាងយកចិត្តទុកដាក់នូវព្រឹត្តិការណ៍ កិច្ចការបរទេសក្នុងប្រទេស និងក្រៅប្រទេស រក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរ ភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
លើសពីនេះ ថ្នាក់ដឹកនាំកំពូលក៏បានស្នើឱ្យផ្ដោតសំខាន់លើការបំពេញការងារឱ្យ បានល្អ ដើម្បីត្រៀមរៀបចំដឹកនាំមហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅ កាន់មហាសន្និបាតបក្សលើកទី១៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ