លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញដឹកនាំសម័យប្រជុំដំបូងនៃអនុ គណៈកម្មការទទួលបន្ទុកការងារកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការគណៈ
កម្មាធិការមជ្ឈិមបក្ស (រដ្ឋធានី ហាណូយ) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានអនុគណៈកម្មការទទួលបន្ទុកការងារកម្មាភិបាលសម្រាប់ មហា
សន្និបាតលើកទី ១៤ របស់បក្ស បានអញ្ជើញដឹកនាំសម័យប្រជុំដំបូងរបស់ អនុ គណៈកម្មការ ដោយផ្តល់យោបល់លើបញ្ហាមួយចំនួនដែលត្រូវការយកចិត្តទុក ដាក់ពិសេសក្នុងការងារត្រៀមរៀបចំកម្មាភិបាលរបស់បក្ស។ 

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញដឹកនាំសម័យប្រជុំដំបូងនៃអនុ គណៈកម្មការទទួលបន្ទុកការងារកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ VOV)
អញ្ជើញចូលរួមផងដែរ មានវត្តមានលោកប្រធានរដ្ឋ Vo Van Thuong និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។
អង្គប្រជុំបានអះអាងថា មហាសន្និបាតលើកទី១៤របស់បក្ស គឺជាព្រឹត្តិការណ៍ នយោបាយដ៏សែនសំខាន់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ ឆ្នាំ២០២៦។ មហាសន្និបាតត្រូវបានធ្វើឡើងនៅពេលដែលប្រទេសជាតិបានឆ្លងកាត់ រយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី (១៩៨៦-២០២៦) ៣៥ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយអំពី ការកសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើងសង្គមនិយម (កម្មវិធីនយោបាយឆ្នាំ ១៩៩១) និង ៥ ឆ្នាំនៃការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១ - ២០២៥ ឆ្ពោះទៅការរំលឹកខួប ១០០ ឆ្នាំនៃការបង្កើតបក្ស (១៩៣០-២០៣០) នៅឆ្នាំ ២០៣០ និងរំលឹកខួប ១០០ ឆ្នាំ នៃការបង្កើតប្រទេសជាតិ ((១៩៤៥-២០៤៥) នៅឆ្នាំ ២០៤៥ ផងដែរ។
មហាសន្និបាតលើកទី១៤ ក៏នឹងក្លាយជាសញ្ញាសម្គាល់ដ៏សែនសំខាន់ ដែល មានអត្ថន័យតំរង់ទិសអនាគត បន្តជំរុញយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងស៊ីសង្វាក់ គ្នានូវបុព្វហេតុផ្លាស់ប្ដូរថ្មី នាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស និង ប្រកបដោយចីរភាព។ ដូច្នេះ ដើម្បីត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាត លើកទី១៤របស់បក្ស បញ្ហាសំខាន់បំផុតគឺត្រូវកំណត់ឲ្យបានត្រឹមត្រូវនូវសំណូមពរ អំពីការកសាងគណៈកម្មាធិការមជ្ឈិម ដែលមានស្នូលគឺការិយាល័យនយោបាយ គណៈលេខា និងថ្នាក់ដឹកនាំសំខាន់ៗរបស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ