លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong

(VOVWORLD) - ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមគោរពការពង្រឹងទំនាក់ទំនងជាមួយសិង្ហបុរី។
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា។

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ចំពោះលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរបានរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣) និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបានចាត់ទុកថាដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមគោរពការពង្រឹងទំនាក់ទំនងជាមួយសិង្ហបុរី។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានឯកភាពចំពោះសំណើរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយចាត់ទុកថានេះគឺជាការទៅដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងគោលបំណងថាប្រទេសទាំងពីរបង្កើនការសម្របសម្រួលគ្នាដើម្បីរួមចំណែកដល់ការពង្រឹងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ លោកបានអះអាងឡើងវិញនូវគោលជំហររួមក្នុងការរក្សាសន្តិភាពនៅសមុទ្រខាងកើត គោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) អនុវត្តន៍សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); បង្កើតបរិយាកាសអំណោយផល ខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ