លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតជូនពរឆ្នាំថ្មីប្រពៃណីរបស់ឡាវនិងកម្ពុជា

(VOVWORLD) - ក្នុងឱកាសបុណ្យ ប៊ុនភីម៉ៃ របស់ឡាវ និងបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា អគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានផ្ញើ លិខិតអបអរសាទរ និងកន្ត្រកផ្កាជូនអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជន បដិវត្តន៍
ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតជូនពរឆ្នាំថ្មីប្រពៃណីរបស់ឡាវនិងកម្ពុជា - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VNA)
ក្នុងលិខិតដែលផ្ញើរដល់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិ ផលសំខាន់ៗក្នុងវិស័យជាច្រើនដែលឡាវសម្រេចបាននាពេលកន្លងមក; ជឿជាក់ថា ប្រទេសនិងប្រជាជនឡាវនឹងជម្នះលើការលំបាក បន្តទទួលបានសមិទ្ធិផលថ្មី និង ធំធេងជាងទៀត ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តី សម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជា រៀបចំដោយជោគជ័យនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និ បាតលើកទី១២របស់បក្ស។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមគាំទ្រឡាវក្នុងការបំពេញភារកិច្ច និងតួនាទីសំខាន់ៗជាប្រធានអាស៊ាន និង ជាប្រធាន AIPA ឆ្នាំ ២០២៤ រួមចំណែកលើកកំពស់ឋានៈរបស់ឡាវក្នុងតំបន់ និងពិភពលោក។
អញ្ជើញផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធ សភានៃព្រះរាជា
ណាចក្រកម្ពុជា លោក ហ៊ុន សែន លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗ និងធំធេងលើគ្រប់វិស័យដែល កម្ពុជាសម្រេចបាននាពេលកន្លងមក; ជឿជាក់ថា ប្រជាជនកម្ពុជានឹងបន្តទទួលបាន សមិទ្ធិផលថ្មី និងធំធេងជាច្រើនទៀត ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ អនុវត្តន៍ដោយជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សដំណាក់ កាល ២០២៣ -២០២៨ រៀបចំដោយជោគជ័យនូវការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង/ស្រុក ខណ្ឌនីតិកាលទី ៤។ លោកអគ្គលេខាបក្ស Nguyen Phu Trong បាន អះអាងថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយកម្ពុជា ដើម្បីការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស ទាំងពីរឱ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត លើគ្រប់វិស័យ ដើម្បីវិបុលភាព និងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ