លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតអបអរសាទរជូនប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន
(VOVWORLD) - ក្នុងលិខិត លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះជោគជ័យដ៏ល្អប្រសើរនៃការបោះឆ្នោតនីតិកាលទី ៥; ជាពិសេសគឺគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតលើកនេះ។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VOV) |
ក្នុងឱកាសដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភៈ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សេន។
ក្នុងលិខិត លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះជោគជ័យដ៏ល្អប្រសើរនៃការបោះឆ្នោតនីតិកាលទី ៥; ជាពិសេសគឺគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតលើកនេះ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា លទ្ធផលនៃការបោះឆ្នោតបានបញ្ជាក់សារជាថ្មីម្ដងទៀតពីតួនាទី និងឋានៈរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកអគ្គលេខាបក្សជឿជាក់ថា ជាមួយនឹងសមិទ្ធិផលដែលសម្រេចបាន រួមជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប និងការគាំទ្ររបស់ប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើនបន្ថែមទៀតក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយនឹងកម្ពុជា ដើម្បីថែរក្សា និងពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម-កម្ពុជា ឱ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕