លោកអគ្គលេខាបក្ស Nguyen Phu Trong អ្នកបដិវត្តន៍ដ៏មហិមាររបស់វៀតណាម

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកបដិវត្តន៍ និងជាមនោគមវិទូមួយរូបដ៏មហិមាររបស់វៀតណាម។ នេះជាការវាយតម្លៃរបស់សាស្ត្រាចារ្យ Hua Liping នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។
លោកអគ្គលេខាបក្ស Nguyen Phu Trong អ្នកបដិវត្តន៍ដ៏មហិមាររបស់វៀតណាម  - ảnh 1សាស្ត្រាចារ្យ Hua Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន

ដំណឹងមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ធ្វើឲ្យក្រុមអ្នកប្រាជ្ញដែលកំពុងសិក្សាស្រាវជ្រាវអំពីវៀតណាម និងអាស៊ីអាគ្នេយ៍ក្នុងប្រទេសចិនមានការសោកស្តាយជាអនេក។ សាស្ត្រាចារ្យ Hua Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន ពេលនិយាយជាមួយអ្នកសារព័ត៌មានវៀតណាមនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២០ កក្កដា មិនអាចលាក់បាំងអារម្មណ៍រំជួលចិត្តរបស់គាត់បានទេ។

“ក្នុងនាមជាអ្នកប្រាជ្ញដែលមានការស្រាវជ្រាវជាច្រើនឆ្នាំលើបញ្ហានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខ្ញុំពិតជាតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ខ្ញុំគិតថា លោកគឺជាអ្នកបដិវត្តន៍ អ្នកយុទ្ធសាស្ត្រ និងជាមនោគមវិទូមួយរូប តែងតែបានរួមចំណែកយ៉ាងធំធេងចំពោះកំណែទម្រង់ កិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងចិននិងវៀតណាមទៀតផង។ ដូច្នេះក្នុងនាមជាអ្នកប្រាជ្ញដែលស្រាវជ្រាវបញ្ហាអាស៊ាន រួមទាំងវៀតណាម យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលលោកបានបន្សល់ទុកឲ្យវៀតណាមនិងសហគមន៍អន្តរជាតិនូវកេរដំណែលនយោបាយដ៏ធំធេងផងដែរ”។

ក្នុងទំនាក់ទំនងវៀតណាម-ចិន លោកសាស្ត្រាចារ្យ Hua Liping បានចាត់ទុកថា ក្នុងឋានៈជាប្រមុខបក្សទាំងពីរ និងជាថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខាបក្ស Xi Jinping បានលើកកំពស់តួនាទីនៃការផ្លាស់ប្តូរបណ្តាញបក្ស បង្កើនការជឿទុកចិត្ត បង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ