លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai៖ ការងារគ្រប់គ្រងតម្លៃត្រូវតែជាសាធា រណៈនិងមានតម្លាភាពស្របតាមច្បាប់

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា កត្តាសំខាន់បំផុតដើម្បីឲ្យការងារគ្រប់គ្រងនាពេលកន្លងមកមានប្រសិទ្ធភាពនោះ គឺការបើកសាធារណៈ និងតម្លាភាព ការគួបផ្សំប្រកប ដោយសុខដុមរមនារវាងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ រួមជាមួយការចូលរួមយ៉ាងសកម្មរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដែលរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai៖ ការងារគ្រប់គ្រងតម្លៃត្រូវតែជាសាធា រណៈនិងមានតម្លាភាពស្របតាមច្បាប់ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២៤ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំការគ្រប់គ្រងតម្លៃ សំដៅវាយតម្លៃពីស្ថានភាពការងាររយៈពេល ៨ ខែកន្លងមក ហើយតម្រង់ទិសការងារគ្រប់គ្រងតម្លៃក្នុងប៉ុន្មានខែចុងឆ្នាំ២០២២។ ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា កត្តាសំខាន់បំផុតដើម្បីឲ្យការងារគ្រប់គ្រងនាពេលកន្លងមកមានប្រសិទ្ធភាពនោះ គឺការបើកសាធារណៈ និងតម្លាភាព ការគួបផ្សំប្រកបដោយសុខដុមរមនារវាងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ រួមជាមួយការចូលរួមយ៉ាងសកម្មរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដែលរួមចំណែករក្សាស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើឲ្យបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពអតិផរណាសេដ្ឋកិច្ចលើពិភពលោក ដើម្បីមានដំណោះស្រាយឲ្យសមស្របនឹងស្ថានភាពក្នុងស្រុក។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖

“ទាក់ទងនឹងគោលនយោបាយសារពើពន្ធ ខ្ញុំស្នើឲ្យពិនិត្យឡើងវិញ ត្រូវគិតថាតើចុងឆ្នាំនេះមិនមានសុពលភាពទៀត វានឹងប៉ះពាល់ដល់ឆ្នាំ២០២២ទាំងមូលយ៉ាងដូចម្ដ៉េច? ស្រាវជ្រាវបញ្ហាដែលនៅសេស សល់នៃគោលនយោបាយពន្ធ និងការចំណាយ ជាពិសេសទាក់ទងនឹងតម្លៃប្រេងឧស្ម័ន បើវាកើនឡើង ត្រូវតែមានដំណោះស្រាយទាន់ពេលវេលា។ ចំពោះគោលនយោបាយរូបិយវត្ថុ ខ្ញុំស្នើថា ធនាគាររដ្ឋត្រូវតែតាមដានយ៉ាងដិតដល់ ដើម្បីមានដំណោះស្រាយសម្រាប់គោលនយោបាយអត្រាការប្រាក់ រួមទាំងឥណទាន ដើម្បីគាំទ្រដល់កំណើន ប៉ុន្តែក៏ដើម្បីគ្រប់គ្រងអតិផរណាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ