លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចុះត្រួតពិនិត្យនិងជំរុញវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួនពីរ
(VOVWORLD) - នៅការដ្ឋានសាងសង់ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានជូនអំណោយ លើកទឹកចិត្ត និងសួរសុខទុក្ខកម្មាភិបាល កម្មករ និងនិយោជិតដែលចូលរួមក្នុងគម្រោងនេះ ហើយស្នើឲ្យមូលដ្ឋាន វិនិយោគិន អង្គភាពសាងសង់ អង្គភាពពិគ្រោះយោបល់និងឃ្លាំមើល... បន្តអនុវត្តន៍គម្រោងប្រកបដោយប្រសិទ្ធភាព ធានាបាននូវវឌ្ឍនភាព គុណភាព និងបច្ចេកទេសនៃគម្រោងនានា។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពគម្រោង។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៧ កុម្ភៈ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha និងក្រុមការងារបានចុះត្រួតពិនិត្យដំណើរការសាងសង់ខ្សែបញ្ជូនអគ្គីសនី ៥០០ គីឡូវ៉ុល (kV) Quang Trach (ខេត្ត Quang Binh) - Quynh Luu (ខេត្ត Nghe An) ចំណុះគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ Quang Trach - Pho Noi។ នៅការដ្ឋានសាងសង់ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានជូនអំណោយ លើកទឹកចិត្ត និងសួរសុខទុក្ខកម្មាភិបាល កម្មករ និងនិយោជិតដែលចូលរួមក្នុងគម្រោងនេះ ហើយស្នើឲ្យមូលដ្ឋាន វិនិយោគិន អង្គភាពសាងសង់ អង្គភាពពិគ្រោះយោបល់និងឃ្លាំមើល... បន្តអនុវត្តន៍គម្រោងប្រកបដោយប្រសិទ្ធភាព ធានាបាននូវវឌ្ឍនភាព គុណភាព និងបច្ចេកទេសនៃគម្រោងនានា។ គម្រោងខ្សែ ៥០០ kV សៀគ្វី ៣ រួមមានគម្រោងសមាសភាគចំនួន ៤ ដែលមានប្រវែង ៥១៤ គីឡូម៉ែត្រ ដោយមានទុនវិនិយោគសរុបជិត ១ ពាន់លានដុល្លារអាមេរិក។
នាព្រឹកថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអញ្ជើញមកត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន Dien Chau (ខេត្ត Nghe An) - Bai Vot (ខេត្ត Ha Tinh)។ គម្រោងនេះមានប្រវែង ៤៩,៣ គីឡូម៉ែត្រ ទុនវិនិយោគជាង ៥០០ លានដុល្លារអាមេរិក៕