លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam៖ ត្រូវប្រគល់​កញ្ចាប់​ជំនួយ​ជូនប្រជាជនផ្ទាល់នៅតាមមណ្ឌលផ្ទះជួល

(VOVWORLD) - នារសៀលថ្ងៃទី ២ ខែកញ្ញា លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam បានដឹកនាំក្រុមការងារពិសេសរបស់រដ្ឋាភិបាលអញ្ជើញធ្វើការជាមួយគណៈកម្មការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ទីក្រុងហូជីមិញ ដើម្បីពិភាក្សាអំពីការងារត្រូវអនុវត្តន៍នាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam៖ ត្រូវប្រគល់​កញ្ចាប់​ជំនួយ​ជូនប្រជាជនផ្ទាល់នៅតាមមណ្ឌលផ្ទះជួល - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា សំណើរបស់ទីក្រុងហូជីមិញក្នុងការបង្កើនចំនួនកម្លាំងទទួលបន្ទុក “ ទៅផ្សារជំនួស” គឺមិនសំខាន់ជាងការរៀបចំផែនការគ្រប់គ្រង កម្លាំង shipper និងបុគ្គលិកផ្សារទំនើបដោយសុវត្ថិភាព ជាពិសេសគឺការធ្វើតេស្តិជាប្រចាំ ហើយត្រូវចៀសវាងការឆ្លងជំងឺជាដាច់ខាត។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យបណ្ដាខ័ណ្ឌ ស្រុក និងទីក្រុង Thu Duc ត្រូវពិនិត្យឡើងវិញចំពោះការជួយឧបត្ថម្ភដល់មុខសញ្ញាដែលកំពុងជួបប្រទះការលំបាក ដោយគ្មានការងារធ្វើ គ្មានប្រាក់ចំណូលផ្សេងទៀត នៅភូមិសាស្ត្ររក្សាគម្លាតសង្គម។ លោក ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានក្រើនរំលឹកថា ត្រូវប្រគល់កញ្ចប់ជំនួយជូនប្រជាជនផ្ទាល់យ៉ាងឆាប់រហ័ស ជាពិសេសគឺប្រជាជននៅមណ្ឌលផ្ទះជួល និងក្រុមគ្រួសារដេលមានកុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ