លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ចុះត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅខេត្ត Binh Duong

(VOVWORLD) - នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តីបាន កត់សម្គាល់ខេត្តនេះ មានការ ច្នៃប្រឌិតក្នុងការរក្សារឹងមាំនិងពង្រីក “តំបន់ខៀវ” ធ្វើជាមូលដ្ឋានដើម្បីលុបបំបាត់ “តំបន់ក្រហម” ហើយទម្រង់ផលិតកម្ម ៣ ខៀវ (រោងចក្រខៀវ ផ្ទះឈ្មួលខៀវ និងកម្មករ ខៀវ) បាននាំមកនូវប្រសិទ្ធភាព ជួយអង្គភាពអាជីវកម្មប្រតិបត្តិការដោយស្ថិរភាព។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ចុះត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅខេត្ត Binh Duong - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (នៅកណ្ដាល) និងក្រុមការងារចុះទៅត្រួតពិនិត្យនៅមន្ទីរពេទ្យបណ្ដោះអាសន្ន ៥B ខេត្ត Binh Duong។ (រូបថត៖ VOV)
នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ដឹកនាំក្រុមការងារមជ្ឈឹមបានចុះទៅសាកសួរសុខទុក្ខ ជួបធ្វើការនិងត្រួតពិនិត្យការងារ បង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ នៅខេត្ត Binh Duong។
នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តីបានកត់សម្គាល់ខេត្តនេះ មានការ ច្នៃប្រឌិតក្នុងការរក្សារឹងមាំនិងពង្រីក “តំបន់ខៀវ” ធ្វើជាមូលដ្ឋានដើម្បីលុបបំបាត់ “តំបន់ក្រហម” ហើយទម្រង់ផលិតកម្ម ៣ ខៀវ (រោងចក្រខៀវ ផ្ទះឈ្មួលខៀវ និងកម្មករ ខៀវ) បាននាំមកនូវប្រសិទ្ធភាព ជួយអង្គភាពអាជីវកម្មប្រតិបត្តិការដោយស្ថិរភាព។
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ខេត្ត Binh Duong កំពុងស្ថិតនៅ ដំណាក់កាលចុងក្រោយនៃការកំចាត់រោគរាតត្បាត ដូច្នេះត្រូវតែបន្តអនុវត្តន៍ដំណោះ ស្រាយឲ្យបានល្អដើម្បីនាំឲ្យខេត្តវិលត្រឡប់ទៅរក “ស្ថានការណ៍ធម្មតាថ្មី” ក្នុងនោះ ជំរុញខ្លាំងការគ្រប់គ្រង F0 នៅហ្នឹងផ្ទះ។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បញ្ជាក់ថា ដើម្បីបង្កើតបានភាពស៊ាំសហគមន៍ មជ្ឈឹមនឹងផ្ដល់អាទិភាពវ៉ាក់សាំង សម្រាប់ខេត្ត Binh Duong។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “ក្រុមការងារនឹងពិភាក្សាជាមួយក្រសួងសុខាភិបាល បន្តខិតខំប្រឹងប្រែងផ្ដល់វ៉ាក់ សាំងដល់ខេត្តក្នុងពេលឆាប់ៗ ដើម្បីសម្រេចបានការគ្របដណ្ដប់វ៉ាក់សាំង ពីព្រោះ Binh Duong ជាខេត្តឧស្សាហកម្មដ៏ធំ។ ដូចដែលជំនាញការជាច្រើនបាននិយាយថា មិនអាចលុបបំបាត់មេរោគទាំងស្រុងចេញពីសហគមន៍បានឡើយ ដូច្នេះយើងត្រូវតែ ចាក់វ៉ាក់សាំង ហើយគួបផ្សំនឹងវិធានការផ្សេងៗទៀតដើម្បីកាត់បន្ថយបរិមាណអ្នកជម្ងឺ ធ្ងន់និងករណីស្លាប់ ដើម្បីវិលត្រឡប់ទៅរកស្ថានការណ៍ធម្មតាថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ