លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នៅជប៉ុន គឺជាសារមួយអំពីទំនាក់ទំនងរួមវិភាគទានដល់សន្តិភាព និងវិបុលភាព

(VOVWORLD) - ទទួលការអញ្ជើញរបស់រដ្ឋជប៉ុន លោកប្រធានរដ្ឋវៀតណាម Vo Van Thuong និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុនជាផ្លូវការចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នៅជប៉ុន គឺជាសារមួយអំពីទំនាក់ទំនងរួមវិភាគទានដល់សន្តិភាព និងវិបុលភាព - ảnh 1ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio។ រូបថត៖ Duong Giang/TTXVN

យោងតាមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Vo Van Thuong ទៅកាន់ប្រទេសជប៉ុន បានបង្ហាញយ៉ាងច្បាស់លាស់នូវទំនាក់ទំនងដ៏ល្អប្រសើរបំផុតតាំងពីមុនមករវាងជប៉ុន និងវៀតណាម ដែលប្រព្រឹត្តទៅក្នុងពេលវេលាដែលមានសារៈសំខាន់ មានអត្ថន័យប្រវត្តិសាស្ត្រ ហើយជាសញ្ញាសម្គាល់មួយដ៏លេចធ្លោបំផុតនៃឆ្នាំ រំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន (១៩៧៣-២០២៣)។

លោកឯកអគ្គរដ្ឋទូត Yamada Takio បានឲ្យដឹងថា ក្រៅពីការក្រឡេកមើលការវិវឌ្ឍ នៃទំនាក់ទំនងរវាងប្រទេសទាំងតាំងពីមុនមក ដំណើរទស្សនកិច្ចនេះក៏បានបញ្ជូនសារថា កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងវៀតណាមមិនត្រឹមតែជាទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងកំពុងបន្តក្លាយទៅជាទំនាក់ទំនងដែលអាច រួមវិភាគទានដល់សន្តិភាព និងវិបុលភាពនៃតំបន់ និងនៅលើពិភពលោក។

ទាក់ទិននឹងអាទិភាពនាពេលខាងមុខក្នុងទំនាក់ទំនងទ្វេភាគី លោកឯកអគ្គរដ្ឋទូត Yamada Takio បានវាយតម្លៃថា ក្នុងបរិបទដែលវៀតណមាកំពុងមានកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ ជប៉ុនចង់បង្ហាញពីសក្ដានុពលសម្រាប់ប្រទេសទាំងពីរឲ្យក្លាយទៅជាដៃគូផ្លាស់ប្ដូរថ្មីស្ដីពីការផ្លាស់ប្ដូរបៃតង និងការផ្លាស់ប្តូរឌីជីថល។ លើសពីនេះ ជប៉ុនក៏ចង់បង្កើតសន្ទុះដើម្បីស្ដារទុនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ឡើងវិញ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ។ អំបីនយោបាយ ជប៉ុនអះអាងថា វៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលដៅ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ”; ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ ដោយឈរលើស្មារតីគោរពច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ