លោកឯកអគ្គរដ្ឋទូត Doan Khanh Tam៖ ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh នៅវៀតណាម មានអត្ថន័យ​សំខាន់​ ពិសេស

(VOVWORLD) - កិច្ចព្រមព្រៀងជាន់ខ្ពស់ស្ដីពីទិសដៅសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតមូលដ្ឋានគតិយុត្តិដ៏សំខាន់ជួយប្រទេសទាំងពីរដោះស្រាយការលំបាក សាកល្បងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដូចជា៖ កសិកម្ម រ៉ែ ទេសចរណ៍។
លោកឯកអគ្គរដ្ឋទូត Doan Khanh Tam៖ ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh នៅវៀតណាម មានអត្ថន័យ​សំខាន់​ ពិសេស - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ុងហ្គោលី លោក Doan Khanh Tam

ក្នុងឱកាសដែលប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh មកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ វិច្ឆិកា មុនឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥៣-២០២៣) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ុងហ្គោលី លោក Doan Khanh Tam បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ពិសេសមិនត្រឹមតែក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបើកចំហលទ្ធភាពអភិវឌ្ឍន៍យ៉ាងទូលំទូលាយក្នុងតំបន់ និងអន្តរជាតិទៀតផង។  នេះគឺជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកទី៤ របស់ប្រធានាធិបតីម៉ុងហ្គោលីមួយរូបនៅវៀតណាម ក្រោយរយៈពេល ១០ ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់មកកាន់វៀតណាម របស់ប្រធានាធិបតីម៉ុងហ្គោលីលោក Tsakhiagiin Elbegdorj កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ បើកទំព័រប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងវៀតណាម-ម៉ុងហ្គោលី។

យោងតាមលោកឯកអគ្គរដ្ឋទូត Doan Khanh Tam បានឲ្យដឹងថា កិច្ចព្រមព្រៀងជាន់ខ្ពស់ស្ដីពីទិសដៅសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតមូលដ្ឋានគតិយុត្តិដ៏សំខាន់ជួយប្រទេសទាំងពីរដោះស្រាយការលំបាក សាកល្បងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដូចជា៖ កសិកម្ម រ៉ែ ទេសចរណ៍។

លោកឯកអគ្គរដ្ឋទូត Doan Khanh Tam ក៏បានសង្កត់ធ្ងន់ថា៖ វៀតណាម និងម៉ុងហ្គោលីមានសក្តានុពល និងគុណសម្បត្តិជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទេសចរណ៍ អប់រំ - បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល ថាមពល ការរុករករ៉ែ និងកែច្នៃឧស្ម័ន ក៏ដូចជាការចូលរួមក្នុងគម្រោងលើវិស័យថាមពល វាយោអគ្គិសនីកកើតឡើងវិញ និងថាមពលពន្លឺព្រះអាទិត្យ។ លោកឯកអគ្គរដ្ឋទូត Doan Khanh Tam បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងវៀតណាម - ម៉ុងហ្គោលី ដែលមានប្រវត្តិសាស្ត្រ ៧០ ឆ្នាំនឹងបន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាមួយលទ្ធផលដ៏ល្អប្រសើរជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ