លោក Dinh The Huynh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាមេរិក

លោក Dinh The Huynh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាមេរិក - ảnh 1
លោក Dinh The Huynh អញ្ជើញទស្សនាសណ្ឋាគារ Omni Parker ជាកន្លែងដែល លោកប្រធានហូជីមិញធ្លាប់ធ្វើការនាប៉ុន្មានខែឆ្នាំលោកទៅស្វែងរកផ្លូវសង្គ្រោះជាតិ។

(VOVworld)-ចាប់ពីថ្ងៃទី២៨ដល់៣០តុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច
អាមេរិក តាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
នោះ  លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្ត
វៀត ណាមបានអញ្ជើញទស្សនាទីក្រុង Boston និង San Francisco។ នៅក្រុង
Boston លោក Dinh The Huynh បានទៅទស្សនាសណ្ឋាគារ Omni Parker ជាកន្លែង
ដែល លោកប្រធានហូជីមិញធ្លាប់ធ្វើការនាប៉ុន្មានខែឆ្នាំលោកទៅស្វែងរកផ្លូវ
សង្គ្រោះជាតិ។ លោក Dinh The Huynh ក៏បានទៅទស្សនាមហាវិទ្យាល័យ Havard
 ផងដែរ។

        រីឯនៅ San Francisco វិញ លោក Dinh The Huynh បានទទួលជួបជាមួយអភិ​
បាលទីក្រុងនិងជួបប្រាស្រ័យជាមួយតំណាងសហគមន៍ជនវៀតណាមដែលកំពុង
រស់ នៅសិក្សារៀនសូត្រនិងបំពេញការងារនៅរដ្ឋ California។ ក្នុងឱកាសនេះដែរ
លោក Dinh The Huynh បានជួបជាមួយតំណាងអតីតទាហានអាមេរិមដែលធ្លាប់
ចូលរួម សង្គ្រាមនៅវៀតណាម។ នៅទីនេះ លោក Dinh The Huynh មានបំណងចង់
ឲ្យអតីត ទាហានអាមេរិក បន្តការរួមចំណែកសកម្មចូលក្នុងទំនាក់ទំនងមិត្តភាព
និងកិច្ចសហ ប្រតិបត្តិការតាមស្មារតី “ទុកអតីតកាលមួយអន្លើរ ជំនះពុះពារ
លក្ខណៈខុសគ្នា ពង្រីក លក្ខណៈស្រដៀងគ្នានិងឆ្ពោះទៅអនាគត”។

        នាថ្ងៃទី៣១តុលា លោក Dinh The Huynh នឹងគណៈអំដំណើរបានវិលត្រឡប់
មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ