លោក Donald Trump និងលោក Joe Biden តទល់​គ្នាក្នុង​ការជជែកដេញដោល​លើកដំបូង

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែកញ្ញា ការជជែកដេញដោលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយ លោក Joe Biden បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានប្រព្រឹត្តិទៅនៅ សាកលវិទ្យាល័យ Case Western Reserve ក្នុងទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក។ 
លោក Donald Trump និងលោក Joe Biden តទល់​គ្នាក្នុង​ការជជែកដេញដោល​លើកដំបូង - ảnh 1 ការជជែកដេញដោលគ្នាលើកដំបូងរវាងបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរបានធ្វើឡើងចាប់ពីម៉ោង ៩   យប់ថ្ងៃទី ២៩ ខែកញ្ញា (ម៉ោងនៅអាមេរិក)  (ប្រភព៖ vov.vn)

ការជជែកដេញដោលនេះត្រូវបានផ្សាយផ្ទាល់ក្នុងរយៈពេល ៩០ នាទី ដោយផ្តោតសំខាន់លើប្រធានបទចំនួន ៦ រួមមាន៖ ប្រវត្តិរូបរបស់បេក្ខជនទាំងពីររូប, តុលាការកំពូល, ជំងឺរាតត្បាតកូវីដ ១៩, សេដ្ឋកិច្ច, ការរើសអើងពូជសាសន៍ និងអំពើហឹង្សានៅក្នុងទីក្រុង ក៏ដូចជាភាពពេញលេញនៃការបោះឆ្នោត។ ក្នុងការជជែកដេញដោលលើប្រធានបទជំងឺកូវីដ ១៩ នោះ លោក Joe Biden បានរិះគន់ចំពោះវិធីប្រយុទ្ធប្រឆាំងជំងឺរបស់លោក Trump ដោយអះអាងថា សហរដ្ឋអាមេរិកនៅតែរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយចាត់ទុកថា ប្រធាជនមិនអាចជឿជាក់ទៅលើលោក Trump អំពីបញ្ហាទាក់ទងនឹងជំងឺ កីវីដ ១៩ ឡើយ។ ជាការឆ្លើយតប លោកប្រធានាធិបតី Trump បានបញ្ជាក់ម្តងទៀតនូវការសន្យារបស់លោកគឺ នឹងមានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ យ៉ាងឆាប់ៗនេះ។ ទោះយ៉ាងក៏ដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC) សហរដ្ឋអាមេរិកបានចាត់ទុកថា រហូតដល់ពាក់កណ្ដាល ឬចុងឆ្នាំ២០២១ ទើបមានវ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ បញ្ហាពន្ធរបស់លោកប្រធានាធិបតី Donald Trump ក៏ជាបញ្ហាក្ដៅគគុក ដែលត្រូវបានលើកយកមកនិយាយនៅក្នុងការជជែកដេញដោលលើកដំបូងនេះ ព្រោះថា ប៉ុន្មានម៉ោងមុនពេលការជជែកដេញដោល លោក Biden និងលោកស្រី Kamala Harris ដៃគូឈរឈ្មោះអនុប្រធានាធិបតីបានប្រកាសទិន្នន័យរាយការណ៍ពន្ធសហរដ្ឋ និងរដ្ឋនានាក្នុងឆ្នាំ ២០១៩ ។ នេះត្រូវបានចាត់ទុកថាជាសកម្មភាព រករឿងហេតុសម្រាប់ លោកប្រធានាធិបតី Trump។ ការជជែកដេញដោលជាបន្តនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ និង ២២ ខែតុលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ