លោក Donald Tusk ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាអឺរ៉ុបជាថ្មីម្តងទៀត
|
លោក Donald Tusk ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាអឺរ៉ុបជាថ្មីម្តងទៀត (VNA) |
(VOVworld) – នាថ្ងៃទី ៩ មិនា លោក Donald Tusk បានជាប់ឆ្នោតជាប្រធាន
ក្រុមប្រឹក្សាអឺរ៉ុប (EC) ជាថ្មីម្តងទៀតក្នុងការបោះឆ្នោតនៅសន្និសីទកំពូលសហ
ភាពអឺរ៉ុប (EU) ដោយមានសម្លេងគាំទ្រទាំងស្រុង។ ថ្លែងមតិនៅទីនេះ លោក
Donald Tusk បានសម្តែងក្តីសង្ឃឹមនឹងខំប្រឹងប្រែងដើម្បី EU អភិវឌ្ឍន៍ល្អប្រសើរ
ថែមទៀត។ នាដើមសម័យប្រជុំ បណ្ដាថ្នាក់ដឹកនាំអឺរ៉ុបបានដំណើរការបោះឆ្នោត
ប្រធាន EC។ លទ្ធផលនៃការបោះឆ្នោតនេះត្រូវបានប្រទេសប៉ូឡូញប្រឆាំង
ជំទាស់។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោកស្រី Beata Szydlo បានប្រកាសថា៖ រដ្ឋាភិបាល
នៃប្រទេសនេះដឹកនាំដោយគណៈបក្សច្បាប់និងយុត្តិធម៌ (PiS) កាន់អំណាចបាន
ចាត់ទុកថា លោក Donald Tusk អតីតនាយករដ្ឋមន្ត្រីប៉ូឡូញបានធ្វើ អន្តរាគមន៍
ចូលបញ្ហាផ្ទៃក្នុងប្រទេសជាតិ៕