លោក J. Biden បន្តនាំមុខ​ប្រធានាធិបតី លោក D. Trump ក្នុង​សម្លេងគាំទ្រ​ចំនួន ៣,៨ លានសម្លែង

(VOVWORLD) - បេក្ខជនលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យទទួលបានសម្លេងឆ្នោតជាង ៧៣,៤៧ លានសម្លេង។
លោក J. Biden បន្តនាំមុខ​ប្រធានាធិបតី លោក D. Trump ក្នុង​សម្លេងគាំទ្រ​ចំនួន ៣,៨ លានសម្លែង - ảnh 1 បេក្ខជនលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ (ឆ្វេង) និងប្រធានាធិបតីអាមេរិក លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ (រូបថត៖ TTXVN)

យោងតាមតួរលេខធ្វើបច្ចុប្បន្នភាពរបស់ទីភ្នាក់ងារសារព័ត៌មាន Fox News អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិកថា គិតត្រឹមម៉ោង ១៣ថ្ងៃទី ៦ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម) បេក្ខជនលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យទទួលបានសម្លេងឆ្នោតជាង ៧៣,៤៧ លាន ពោលគឺលោកទទួលបានសម្លេងឆ្នោតច្រើនជាង ៣,៨ លាន បើប្រៀបធៀបនឹងប្រធានាធិបតីអាមេរិក លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ( លោក Trump ទទួលបានសម្លេងឆ្នោតចំនួន ៦៩,៦ លាន)។ ទោះជាទទួលបានសម្លេងឆ្នោតច្រើនជាងក៏ដោយ ប៉ុន្តែ លទ្ធផលចុងក្រោយនៃការបោះឆ្នោត គឺអាស្រ័យទៅលើសម្លេងឆ្នោតរបស់អ្នកតំណាងបោះឆ្នោត វិញ។ នាបច្ចុប្បន្នការរាប់សន្លឹកឆ្នោតនៅតែប្រព្រឹត្តទៅនៅតាមរដ្ឋគន្លឹះចំនួន ៤ គឺ Pennsylvania (អ្នកតំណាងបោះឆ្នោតចំនួន ២០ រូប ), North Carolina (អ្នកតំណាងបោះឆ្នោតចំនួន ១៥ រូប ),  Georgia (អ្នកតំណាងបោះឆ្នោតចំនួន ១៦ រូប ), Arizona (អ្នកតំណាងបោះឆ្នោតចំនួន ១១ រូប ) រូមជាមួយ Nevada និង Alaska (អ្នកតំណាងបោះឆ្នោតចំនួន ៣ រូប )៕

ប្រតិកម្មទៅវិញ

ផ្សេងៗ