លោក Le Luong Minh ទទួលដំណាងជា អគ្គលេខាធិការអាស៊ាន

(VOV)_នាថ្ងៃទី ៩ មករា នៅទីស្នាក់ការ​​លេខាធិការដ្ឋាន អាស៊ាន ​ប្រចាំនៅ​
ឥណ្ឌូនេស៊ី ​បានប្រព្រឹត្តទៅ ពិធីផ្ទេរប្រគល់តួនាទិ អគ្គលេខាធិការ ​អាស៊ាន​ រវាង
អតីត អគ្គលេខាធិការ អាស៊ាន សញ្ជាតិថៃ លោក Surin Pisuwan​ និង អគ្គលេខា ធិការ អាស៊ានថ្មី សញ្ជាតិវៀតណាម លោក Le Luong Minh ។ អញ្ជើញចូលរួម 
ពិធីនេះ មាន ​រដ្ឋមន្ត្រីការបរទេស​​ ​​ឥណ្ឌូនេស៊ី ​លោក Marty Natalegawa  រួមជា មួយភ្ញៀវកិត្តយសចំនួនជាង ​២០០​នាក់ ជាឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេស  ដំណាងបណ្ដាស្ថាប័នកិច្ច​ការបរទេស​ និងស្ថាប័នសារព័ត៍មានអន្តរជាតិនានា ​។ ថ្លែងមតិនៅពិធី​នេះ​លោក Le Luong Minh បានសង្កត់ធ្ងន់ដល់បណ្ដា​ខ្លឹមសារស្នូល ​ក៏ដូចជាភារកិច្ចស្នូលរបស់ អគ្គលេខាធិការ អាស៊ានថ្មី ក្នុងអាណត្តិ ៥​ ឆ្នាំ ​៣០១៣
-២០១៧÷

“ ទោះបីជា នៅមានការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ ខ្ញុំបានជឿ​ជាក់ ថា÷ អាស៊ាននឹងបន្តសម្រេចរាល់គោលដៅដែលបានដាក់ចេញ។ ​​លេខា​ធិការ
ដ្ឋាន  អាស៊ាននឹងបន្តអះអាងនូវតួនាទីយ់ាងសកម្មរបស់ខ្លួន ​ឆ្ពោះ​ទៅ​ការកសាង សហគមន៍អាស៊ាន នាឆ្នាំ ២០១៥ ​ប្រកបដោយជោគជ័យ។ ​​លេខាធិការដ្ឋាន  អាស៊ាននឹងបង្កើនការជួយឧបត្ថម្ភបច្ចេកទេស អោយបណ្ដា​សកម្មភាពសហប្រតិ បត្តិការ និងសកម្មភាពពិគ្រោះយោបល់ ដើម្បីអនុវត្ត​បណ្ដាគំនិត និងទទួលបាន រាល់គោលដៅដែលបានដាក់ចេញ។ ក្រៅពីនោះ ​លេខាធិការដ្ឋាន  អាស៊ាន នឹង ជំរុញខ្លាំងការអនុវត្តបណ្ដាគោល​នយោបាយ សំដៅកសាងសរសរចំនួន៣÷ 
នយោបាយ-សន្តិសុខ សេដ្ឋកិច្ច​និងវប្បធម៌-សង្គម អាទិភាពអភិវឌ្ឍន៍កិច្ច សហ ប្រតិបត្តិការជាតិ និងតំបន់”៕

លោក Le Luong Minh ទទួលដំណាងជា អគ្គលេខាធិការអាស៊ាន - ảnh 1
លោក Le Luong Minh ទទួលដំណាងជា អគ្គលេខាធិការអាស៊ាន(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ