លោក Ludovic Orban ត្រូវបានអនុម័តជាលើកទី ២ ជានាយករដ្ឋមន្ត្រីរូម៉ានី

(VOVWORLD) -  នេះជាលើកទី ២ ហើយដែលលោក Ludovic Orrban បានឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសរ៉ូម៉ានី បន្ទាប់ពីជាលើកដំបូងនៅខែវិច្ឆិកាឆ្នាំ ២០១៩។

លោក Ludovic Orban ត្រូវបានអនុម័តជាលើកទី ២ ជានាយករដ្ឋមន្ត្រីរូម៉ានី - ảnh 1 លោក Ludovic Orban (រូបថតៈ Polotocp.eu)

នាថ្ងៃទី ១៤ ខែមីនា រដ្ឋសភារូម៉ានី បានបោះឆ្នោតអនុម័តយល់ព្រមអោយលោក Ludovic Orban ធ្វើជានាយករដ្ឋមន្រ្តី តាមសំណើរបស់ប្រធានាធិបតីនៃប្រទេសនេះ។ នេះជាលើកទី ២ ហើយដែលលោក Ludovic Orrban បានឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តី នៃប្រទេសរ៉ូម៉ានី បន្ទាប់ពីជាលើកដំបូងនៅខែវិច្ឆិកាឆ្នាំ ២០១៩។

មុននេះ នៅដើមខែកុម្ភៈនាដើមឆ្នាំនេះ រដ្ឋាភិបាលរបស់លោក Ludovic Orrban មិនបានឆ្លងកាត់ការបោះឆ្នោតទំនុកចិត្តនៅក្នុងរដ្ឋសភា ដែលស្នើដោយគណបក្សប្រឆាំងសង្គមប្រជាធិប តេយ្យ (PSD)។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីនោះ ប្រធានាធិបតីនៃប្រទេសនេះនៅតែបានតែងតាំងលោក Ludovic Orrban ជានាយករដ្ឋមន្ត្រីស្តីទីនិងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ