លោក Nguyen Phu Trong៖ ការកសាងជួរបញ្ញាវ័ន្តជាវិនិយោគឲ្យការអភិវឌ្ឍន៍ដោយនិរន្តភាព

លោក Nguyen Phu Trong៖ ការកសាងជួរបញ្ញាវ័ន្តជាវិនិយោគឲ្យការអភិវឌ្ឍន៍ដោយនិរន្តភាព - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី៣ មិថុនា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៧
របស់សម្ព័ន្ធបណ្ដាសមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម បានប្រព្រឹត្តទៅ
នៅរដ្ឋធានីហាណូយដោយមានការចូលរួមរបស់តំណាងជិត៦០០នាក់។ក្នុងអាណត្តិ
៥ឆ្នាំ (២០១០-២០១៥) សម្ព័ន្ធបណ្ដាសមាគមវិទ្យាសាស្ត្រនិងបច្ចេក ទេសវៀតណាម បានមានសកម្មភាពដ៏សម្បូរបែប ច្នៃប្រឌិត ហើយក្លាយទៅជា អង្គការដើរតួនាទីដ៏
សំខាន់ក្នុងការប្រមូលផ្ដុំ លើកទឹកចិត្តបញ្ញាវ័ន្ត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចូលរួម
យ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាង និងការពារមាតុប្រទេស។ថ្លែង
មតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន
លើកច្បាស់ថា៖

“យើងគប្បីយកចិត្តទុកដាក់ដល់ការបំប៉នចំពោះវិជ្ជាជំនាញ សីលធម៌វិជ្ជាជីវៈរបស់
មជ្ឈដ្ឋានបញ្ញា វ័ន្ត ជាពិសេសគឺជំនាន់បញ្ញាវ័ន្តវ័យក្មេង លើកដម្កើងមនុស្សនានា
ដែលមានការរួម វិភាគទានដ៏ជាក់ស្ដែងនិងមានប្រសិទ្ធភាព។ព្រមទាំងធ្វើឲ្យស៊ីជំ
រៅថែមទៀតនូវ ទំនាក់ទំនងរវាងបក្ស រដ្ឋនិងប្រជាជនជាមួយបញ្ញាវ័ន្ត កសាង
សុក្រិតយន្តការ គោលនយោបាយនានាសំដៅពង្រីកសក្ដានុភាពរបស់បញ្ញាវ័ន្ត
ប្រកបដោយប្រសិទ្ធភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ