លោក Nguyen Xuan Phuc បានរដ្ឋសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១

លោក Nguyen Xuan Phuc បានរដ្ឋសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ២០១៦-២០២១ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីទទួលដំណែង

(VOVworld)-ក្នុងសម័យប្រជុំនាថ្ងៃទី២៦កក្កដា លោក Nguyen Xuan Phuc បាន
រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម អាណត្តិ២០១៦-២០២១។ នៅក្រោមទង់ជាតិ នាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc បានធ្វើសច្ចាប្រណិធានដោយសន្យាថា “ស្មោះត្រង់ដាដាច់ខាត ជាមួយមាតុ
ប្រទេស ជាមួយប្រជាជន ជាមួយរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គម និយមវៀត
ណាម។ ខំប្រឹងប្រែងបំពេញភារកិច្ចដែលបានបក្ស រដ្ឋនិងប្រជាជន ប្រគល់ជូន”។
ថ្លែងមតិទទួលដំណែងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា​៖

        “ប្រភពធនធានមនុស្សមានទេពកោសល្យនាអនាគតគឺជាជំនាន់វ័យក្មេង
នាបច្ចុប្បន្ននេះឯង។ យើងត្រូវមានការទទួលខុសត្រូវក្នុងការអប់រំ បណ្តុះបណ្តាល
ឲ្យជំនាន់វ័យក្មេង។​ ម្យ៉ាងវិញទៀត ត្រូវបើកឱកាសសមភាពក្នុងការសិក្សារៀន សូត្រ
 ក្នុងការបំពេញការងារដើម្បីធ្វើយ៉ាងម៉េចឲ្យលេចឡើងធនធានមនុស្សកាន់ តែច្រើន”។

        នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ក៏បានផ្តោតសំខាន់ទៅលើ គោល
នយោបាយលើកទឹកចិត្តអង្គភាពអាជីវកម្មឯកជនអភិវឌ្ឍន៍និងបង្កើតបរិយាកាស
 វិនិយោគធ្វើអាជីវកម្មប្រកបដោយភាពងាយស្រួលផងដែរ។

        លោក Nguyen Xuan Phuc កើតឆ្នាំ១៩៥៤ នៅស្រុក Quang Nam ភាគកណ្តាល
វៀតណាម។ ​លោកជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល អាណត្តិ ២០១១-២០១៦ និង
បានជ្រើសតាំងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិ ២០១៦-២០២១​នៅកិច្ចប្រជុំ
លើកទី១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ