លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងនាយករដ្ឋមន្ត្រីថៃ
(VOVWORLD) -ក្នុងឱកាសចូលរួម សន្និសីទជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ២ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១០ មករានោះ នាយករដ្ឋមវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang។
លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang |
ក្នុងឱកាសចូលរួម សន្និសីទជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ២ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១០ មករានោះ នាយករដ្ឋមវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ នីទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបន្តជំរុញដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់ ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរបន្តរួមសហការដើម្បីអនុវត្តរាល់កិច្ចព្រមព្រៀងដែលសម្រេចបាន និងបន្តបង្កលក្ខណៈងាយស្រូលសម្រាប់មុខទំនិញវៀតណាមទៅកាន់ចិន។
ស្ដីពីបញ្ហាលើសមុទ្រនោះ លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរគោរពមនសិការជាន់ខ្ពស់រួម និង កិច្ចព្រមព្រៀងលើគោលការជាសារវន្តស្ដីពីការបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រ និងជំរុញកិច្ចចរចាជាក់ស្ដែង សំដៅកសាង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។
រីឯខ្លួនវិញ លោក Li Keqiang បានអះអាងថា ចិននិងរក្សាពាក្យស្លោកមិត្តភាពជាមួយវៀតណាម ហើយមានបំណងរួមជាមួយវៀតណាមជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន វៀតណាម អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរឹងមាំ។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើវិធានការសំដៅបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕