លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យ បញ្ជាណែនាំជំនះពុះពារភ្លៀងធ្លាក់ និងទឹកជំនន់

(VOVWORLD) -ចំពោះបម្រែបម្រួលដ៏ស្មុគស្មាញដោយភ្លៀងធ្លាក់ និងទឹកជំនន់នោះ នាថ្ងៃទី ១២ តុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ព្រមទាំងក្រុមការងាររដ្ឋាភិបាលបានអញ្ជើញទៅខេត្ត Ninh Binh បញ្ជាណែនាំ ទប់ទល់នឹងស្ថានភាពទឹកជំនន់ និងការពារសុវត្ថិភាពទំនប់ទឹក។
លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យ បញ្ជាណែនាំជំនះពុះពារភ្លៀងធ្លាក់ និងទឹកជំនន់ - ảnh 1 លោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យ បញ្ជាណែនាំ
ជំនះពុះពារភ្លៀងធ្លាក់ និងទឹកជំនន់

ចំពោះបម្រែបម្រួលដ៏ស្មុគស្មាញដោយភ្លៀងធ្លាក់ និងទឹកជំនន់នោះ នាថ្ងៃទី ១២ តុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ព្រមទាំងក្រុមការងាររដ្ឋាភិបាលបានអញ្ជើញទៅខេត្ត Ninh Binh បញ្ជាណែនាំ ទប់ទល់នឹងស្ថានភាពទឹកជំនន់ និងការពារសុវត្ថិភាពទំនប់ទឹក។ លោក Nguyen Xuan Phuc បានទៅត្រួតពិនិត្យទំនប់ទឹក និងកិច្ចការទប់ទល់នឹងភ្លៀងធ្លាក់ និងទឹកជំនន់នៅ ឃុំស្រុកមួយចំនួននៅខេត្ត Ninh Binh។ លោកបានសង្កត់ធ្ងន់ថា៖

“បន្តតាមដានស្ថានភាពទឹកជំនន់ ហើយបន្តយកចិត្តទុកដាក់ ជាពិសេសគឺ កំណាត់ទំនប់ទឹក ដែលមានទឹកឆ្លងកាត់។ បន្តមានផែនការ ដំណោះស្រាយនានា។ ប្រសិនបើត្រូវផ្លាស់ប្ដូរទីលំនៅសម្រាប់ប្រជាជននោះ ខ្ញុំស្នើឲ្យធានាសន្តិសុខ សណ្តាប់ធ្នាប់ សូម្បីតែចាប់បង្ខំ ដើម្បីអាយុជីវិតប្រជាជន។ នេះគឺជាការសាកល្បងរបស់អាជ្ញាធរមូលដ្ឋានក្នុងការទប់ទល់នឹងភ្លៀងធ្លាក់ និងទឹកជំនន់ ហើយធានាចរចរណ៍ និងសន្តិសុខ សណ្ដាប់ធ្នាប់”។

នាព្រឹកថ្ងៃទី ១២ តុលា           ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung រួមទាំងក្រុមការងាររដ្ឋាភិបាលបានអញ្ជើញទៅខេត្ត Hoa Binh ត្រួតពិនិត្យតំបន់បាក់ដីទៅលើប្រជាជន ចំនួន ១៨ នាក់ នៅឃុំ Phu Cuong ស្រុក Tan Lac។

តាមរបាយការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ នាំព្រឹកថ្ងៃទី ១២ តុលានោះ ភ្លៀងធ្លាក់ និងទឹកជំនន់បានបណ្ដាលឲ្យមនុស្សចំនួន ៤០ នាក់ស្លាប់   ២២ នាក់បាត់ខ្លួន និង ២១ នាក់ទៀតរងរបួស។ បណ្ដាខេត្តដែលមានចំនួនមនុស្សស្លាប់ និងបាត់ខ្លួនច្រើនគឺ Hoa Binh  Nghe An  Thanh Hoa  និងYen Bai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ