លោក Petro Poroshenko ជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន


លោក  Petro Poroshenko ជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន  - ảnh 1
លោក Petro Poroshenko ជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន
 (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៥ ឧសភា បេក្ខជននៃគណៈបក្ស UDAR នៅអ៊ុយក្រែន
លោក  Petro Poroshenko បានជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅ
ប្រទេសនេះ ដោយមានសម្លេងគាំទ្រ ៥៥.៩%។ ក្នុងពេលនោះ អតីតនាយក
រដ្ឋមន្ត្រីអ៊ុយក្រែនលោក ស្រី Yulia Tymoshenko ទទួលបាន ១២.៩% សម្លេងគាំទ្រ
តែប៉ុណ្ណោះ។ ប្រសិនបើលទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានាធិតីរបស់
អ៊ុយក្រែនត្រូវបានប្រកាសនាថ្ងៃទី ២៦ ឧសភា ប្រទេសនេះនឹងមិនត្រូវការរៀបចំ
វង់បោះឆ្នោតលើកទី ២ ដែលគ្រោងនឹង ប្រព្រឹត្តទៅ​នាថ្ងៃទី ១៥ មិថុនាខាងមុខ
ឡើយ។ បន្ទាប់ពីប្រកាសលទ្ធផលនៃការបោះឆ្នោតរដ្ឋអំណាចបណ្តោះអាសន្ត
អ៊ុយក្រែនបានអះអាងថា៖ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះបាន
ប្រព្រឹត្តទៅប្រកបដោយជោគជ័យតម្លាភាពនិងចំហរ។ ប៉ុន្តែ កំលាំងបាតុករនៅ
តំបន់ភាគខាងកើតអ៊ុយក្រែននៅមិនទទួលស្គាល់ការបោះឆ្នោតនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ