លោក Pham Binh Minh ទទួលជួបសន្ទានាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson

(VOVWORLD) -បន្តសកម្មភាពជួបសន្ទនាទ្វេភាគីក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC នៅ Da Nang នាព្រឹកថ្ងៃទី ១១ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទានាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson។
លោក Pham Binh Minh ទទួលជួបសន្ទានាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson - ảnh 1លោក Pham Binh Minh ទទួលជួបសន្ទានា
ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson 

បន្តសកម្មភាពជួបសន្ទនាទ្វេភាគីក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC នៅ Da Nang នាព្រឹកថ្ងៃទី ១១ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទានាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson។ នៅទីនេះ លោក Rex Tillerson បានអះអាងថា អាមេរិកគោរពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានធិបតី  Donald Trump មានអត្ថន័យដ៏សំខាន់ វៀតណាមជាទីមកដល់ដំបូងរបស់លោក Donald Trump នៅតំបន់អាស៊ីអាគ្នេយ៍។ លោក Rex Tillerson មានក្ដីជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងបង្កើនថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយអាមេរិក -  វៀតណាម។

លោក Pham Binh Minh និងលោក Rex Tillerson ឯកភាពបង្កើនកិច្ចសហការលើរាល់យន្តការដែលអាស៊ានដឹកនាំ ពង្រីកថែមទៀតតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ហើយគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ហើយរួមចំណែកសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ