លោក Pham Binh Minh អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន
(VOVWORLD) -នាល្ងាចថ្ងៃទី ២៨ កញ្ញា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Beketzhan Zhumakhanov។
លោក Pham Binh Minh អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន |
នាល្ងាចថ្ងៃទី ២៨ កញ្ញា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Beketzhan Zhumakhanov នោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរជំរុញសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងដំណើរការពិគ្រោះយោបល់នយោបាយ សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព រួមសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងៗទៀត។ លោក Pham Binh Minh បានឲ្យដឹងថា ការដែលដំណើរនៃការអនុសញ្ញាពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប ជាជំហានដំបូងបាននាំមកនូវការផ្លាស់ប្ដូរយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងទ្វេដង គឺខ្ពស់បំផុតបើប្រៀបនឹងបណ្ដាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរវាយតម្លៃលទ្ធផលក្រោយរយៈពេល ១ ឆ្នាំ អនុវត្តអនុសញ្ញាពាណិជ្ជកម្មសេរី វៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប ហើយដកបទពិសោធន៍ និងដាក់ចេញនូវវិធានការ សំដៅបន្តអនុវត្តអនុសញ្ញនេះប្រកបដោយប្រសិទ្ធភាព។
រីឯខ្លួនវិញ លោក Beketzhan Zhumakhanov មានបំណងទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នវៀតណាម ដើម្បីបន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរដ៏ល្អប្រសើវៀតណាម - កាហ្សាក់ស្តង់ នាំកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នារវាងប្រទេសទាំងពីឲ្យស៊ីជម្រៅ ហើយឆ្លើយតបនឹងបំណងប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕