លោក Putin ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីម្តងទៀត
Thu Ha អ្នកយកព័ត៌មាន VOV ប្រចាំនៅសហព័ន្ធរុស្ស៊ី -  
(VOVWORLD) - នាយប់ថ្ងៃទី ១៧ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
នៅថ្ងៃទីបីនៃការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី (ថ្ងៃទី ១៧ ខែមីនា) ការិយាល័យបោះឆ្នោតភាគច្រើនបានបិទនៅវេលាម៉ោង ៨៖០០ យប់(ម៉ោងនៅទីក្រុងម៉ូស្គូ)។ តំបន់ Kaliningrad បានបញ្ចប់ក្រោយពីគេនៅម៉ោង ៩៖០០យប់។ ការិយាល័យបោះឆ្នោតក្នុងប្រទេសមួយចំនួននៅតែបន្តដំណើរការ។ លទ្ធផលបឋមនៃការបោះឆ្នោតត្រូវបានប្រកាសដោយគណៈកម្មាធិការកណ្តាលរៀបចំការបោះរបស់រុស្ស៊ី។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាអបអរសាទរជ័យជំនះ។ រូបថត៖ AFP |
យោងតាមលទ្ធផលដែលបានចេញផ្សាយនៅលើក្តារអេឡិចត្រូនិចនៃគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី (CEC) បន្ទាប់ពីរាប់សន្លឹកឆ្នោតបាន ៨២,៧៦% បេក្ខជនឯករាជ្យលោក Vladimir Putin ទទួលបានសម្លេងគាំទ្រចំនួន ៨៧,១៨%។ ឈរលំដាប់ថ្នាក់លេខ២ គឺបេក្ខជនមកពីបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (KPRF) លោក Nikolai Kharitonov ទទួលបានសំឡេងគាំទ្រចំនួន ៤,២៣%។ បន្ទាប់មកគឺបេក្ខជន Vladislav Davankov នៃគណបក្ស "ប្រជាជនថ្មី" ដែលទទួលបានសម្លេងគាំទ្រ ៤,០២% ហើយទីបំផុតគឺបេក្ខជននៃគណបក្សប្រជាធិបតេយ្យសេរី (LDPR) លោក Leonid Slutsky ទទួលបានសម្លេងគាំទ្រតែ ៣,១៦%។
នាយប់ថ្ងៃទី ១៧ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ថ្លែងនៅឯទីស្នាក់ការកណ្តាលយុទ្ធនាការឃោសនាការបោះឆ្នោតរបស់ខ្លួន លោក Putin បានឲ្យដឹងថា "យើងទាំងអស់គ្នានៅក្នុងក្រុមតែមួយ" ។ លោកបានសង្កត់ធ្ងន់ថា ប្រភពនៃកម្លាំងរបស់ប្រទេសជាតិ គឺប្រជាជនរុស្សី ឆន្ទៈរួមរបស់ប្រជាជនទូទាំងប្រទេសកើតចេញពីសំឡេងរបស់មនុស្សម្នាក់ៗ៕
Thu Ha អ្នកយកព័ត៌មាន VOV ប្រចាំនៅសហព័ន្ធរុស្ស៊ី