លោក Tran Dai Quang ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC
(VOVWORLD) -នាថ្ងៃទី៩ វិច្ឆិកា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានជំនួបសន្ទនាជាមួយប្រធានាធិបតីម៉ិកស៊ិច លោក Enrique Peña Nieto ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC លើកទី ២៥ នៅ Da Nang។
លោក Tran Dai Quang ជួបសន្ទនាជាមួយថ្នាក់ដឹកនាំ
នៃបណ្ដាខឿនសេដ្ឋកិច្ច ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC |
នាថ្ងៃទី៩ វិច្ឆិកា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានជំនួបសន្ទនាជាមួយប្រធានាធិបតីម៉ិកស៊ិច លោក Enrique Peña Nieto ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC លើកទី ២៥ នៅ Da Nang។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើវិធានការនានា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
ក៏នាថ្ងៃទី ៨ វិច្ឆិកា លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Papua New Guinea លោក Peter O'Neill ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។ នៅទីនេះ ភាគីទាំងពីរបានឯកភាពជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដែលភាគីទាំងពីរមានសក្ដានុពល។
នាថ្ងៃទី ៩ វិច្ឆិកាលោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយ ប្រធានាធិបតី Peru លោក Pedro Pablo Kuczynski ។ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅ អង្គការសហប្រជាជាតិ APEC និងបណ្ដាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីផ្សេងៗទៀត។
នាថ្ងៃទី ៩ វិច្ឆិកា នៅ Da Nang លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte ។ ភាគីទាំងពីរបានឯកភាពជំរុញបង្កើនសាមគ្គីភាព និងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។
ក៏ក្នុងថ្ងៃដដែល លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋ មីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi និងប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក Jin Liqun ផងដែរ។