លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនមកជំរាបលារក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម

(VOVWORLD) -នាព្រឹកថ្ងៃទី ៧ កុម្ភៈ នោទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន លោក Hong Xiaoyong ក្នុងឱកាសមកជំរាបលារបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។
 
លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនមកជំរាបលារក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម - ảnh 1លោក Tran Dai Quang
ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនមកជំរាបលារក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម 

នៅទីនេះ លោក Tran Dai Quang បានអះអាងថាការពង្រឹង និងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ស្មោះសរ និងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃគឺជាភារកិច្ចផង និងជាតម្រូវការសត្យានុម័តផង ដោយសមស្របនឹងផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយមានផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់ និងលើពិភពលោកទៀតផង។ នេះគឺជាគោលការណ៍មុនក៏ដូចជាក្រោយ និងជាជំរើសយុទ្ធសាស្ត្ររបស់វៀតណាម។

ដោយឈរលើស្មារតីនេះ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខ គប្បីបន្តរក្សាការផ្លាស់ប្ដូរ ជួបប្រាស្រ័យជាន់ខ្ពស់ ហើយពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ លើលពីនេះទៅទៀត ធ្វើចំណាត់ការការខ្វែងគំនិតដោយសមស្រប រក្សាសន្តិភាព ស្ថិរភាពដ៏យូរអង្វែងនៅសមុទ្រខាងកើត ហើយបង្កលក្ខណៈងាយស្រួលក្នុងការរក្សាសន្ទះអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរប្រកបដោយសុខសន្តិភាព ស្ថិរភាពនៅតំបន់ និងលើភពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ