លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
(VOVWORLD) - នារសៀលថ្ងៃទី ២០ ឧសភា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧ នៃរដ្ឋសភា វៀតណាមនីតិកាលទី ១៥ បណ្ដាសមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តី សម្រេចចិត្តអំពីការបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ២០ ឧសភា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧ នៃរដ្ឋសភា វៀតណាមនីតិកាលទី ១៥ បណ្ដាសមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តី សម្រេចចិត្តអំពីការបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។
ដោយទទួលបានការគាំទ្រពីសមាជិករដ្ឋសភាដែលមានវត្តមានទាំង ៤៧៥/ ៤៧៥ (១០០%) រដ្ឋសភាបានអនុម័លើតសេចក្តីសម្រេចចិត្តអំពីការបោះឆ្នោតជ្រើស តាំងលោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា សមាជិករដ្ឋសភានីតិ កាលទី ១៥ ឲ្យកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៥ សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦។ អញ្ជើញធ្វើសច្ចាប្រណិធាននៅចំពោះមុខរដ្ឋសភា និងអ្នកបោះឆ្នោត ទូទាំងប្រទេស លោក Tran Thanh Man បានអះអាងថា៖
“ក្រោមទង់ក្រហមផ្កាយមាសដ៏ពិសិដ្ឋនៃមាតុភូមិ នៅចំពោះមុខរដ្ឋសភា និង បងប្អូនអ្នកបោះឆ្នោតទូទាំងប្រទេស ខ្ញុំបាត - ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គម និយមវៀតណាម សូមធ្វើសច្ចាប្រណិធាន៖ ស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធាណៈរដ្ឋសង្គមនិយមវៀតណាម។ ខិតខំប្រឹងប្រែង បំពេញឲ្យបានល្អនូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន”។
លោក Tran Thanh Man ប្រសូត្រនៅឆ្នាំ ១៩៦២ នៅខេត្ត Hau Giang ជាបណ្ឌិត សេដ្ឋកិច្ច និងបរិញ្ញាបត្រនយោបាយ។ លោកជាសមាជិកបម្រុងគណៈកម្មាធិការមជ្ឈិម បក្សនីតិកាលទី១០; សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១១ ១២ និង ១៣; ជាលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២; ជាសមាជិកការិយាល័យនយោបាយនីតិ កាលទី១៣ និងសមាជិករដ្ឋសភានីតិកាលទី ១៣ ១៤ និង១៥។
លោក Tran Thanh Man ធ្លាប់កាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុង Can Tho (២០១១ - ២០១៥)។ ចាប់ពីខែតុលា ឆ្នាំ ២០១៥ ដល់ខែមេសា ឆ្នាំ ២០២១ លោកបានកាន់តំណែងជាអនុប្រធាន និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម។
នៅខែមេសា ឆ្នាំ ២០២១ ក្នុងសម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានរដ្ឋសភានីតិកាល ទី ១៤; ត្រូវបានតែងតាំងជាអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា។ នៅក្នុងសម័យប្រជុំ លើកទី១ រដ្ឋសភានីតិកាលទី១៥ (ខែកក្កដា ឆ្នាំ២០២១) លោកបន្តជាប់ឆ្នោតចូល កាន់មុខតំណែងខាងលើ៕