លោក Tran Thanh Man ត្រូវបានពិគ្រោះយោបល់ចាត់តាំងកាន់មុខងារជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ

(VOVWORLD) -នាព្រឹកថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទលើកទី ៧ (នីតិកាលទី ៨)
លោក Tran Thanh Man ត្រូវបានពិគ្រោះយោបល់ចាត់តាំងកាន់មុខងារជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ - ảnh 1 លោក Tran Thanh Man ត្រូវបានពិគ្រោះយោបល់ចាត់តាំងកាន់មុខងារជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ

      នាព្រឹកថ្ងៃទី ២២ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទលើកទី ៧ (នីតិកាលទី ៨) ដើម្បីអនុវត្តការពិក្រោះយោបល់ចាត់តាំងមុខងារប្រធាន បំពេញបន្ថែមកម្មាភិបាលនៃគណៈកម្មាធិការអចិន្រ្តៃយ៍ គណៈអធិបតីនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម (នីតិកាលទី ៨) ទៅតាមលក្ខន្តិកៈ។អង្គប្រជុំបានចាត់តាំងលោក Tran Thanh Man សមាជិកមជ្ឈឹមបក្ស អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម កាន់មុខងារជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ៨ អាណត្តិ ២០១៤- ២០១៩។អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Thanh Man បានអះអាងថានឹងបន្ត រួមចំណែកជាមួយបណ្ដាថ្នាក់ដឹកនាំមុនៗ ខិត្តខំប្រឹងប្រែងជាមួយគណៈកម្មាធិការ អចិន្រ្តៃយ៍ គណៈអធិបតី និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម រួមចំណែកជាក់ស្ដែងក្នុងបុព្វហេតុមហាសាមគ្គី និងពង្រីតួនាទីរបស់រណសិរ្សក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ