លោក Truong Hoa Binh ចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh នៅ Long An
(VOVWORLD) -នាថ្ងៃទី ៤ កញ្ញា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh។
លោក Truong Hoa Binh ចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh នៅ Long An |
សាលានេះមានឈ្មោះឥស្សរជនកុម្មុយនិស្តដ៏អង់អាចក្លាហានលោក Nguyen Van Chinh ដែលមានស្រុកកំណើតនៅ Long An ភាគខាងត្បូងវៀតណាម ហើយនេះជាឱកាសសម្រាប់មូលដ្ឋានបណ្ដុះបណ្ដាលប្រពៃណីឲ្យយុវជនជំនាន់ក្រោយៗចងចាំ និងតបស្នងសងគុណជំនាន់មុនៗ។ នៅទីនេះ លោក Truong Hoa Binh បានទូងស្គរអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សថ្មី ២០១៧ - ២០១៨។ នៅទីនេះ គណៈកម្មាធិការសវត្ថិភាពចរចរណ៍បានរួមសហការជាមួយក្រសួងអប់រំ និងបណ្ដុះបណ្ដាលបំផុស និងអនុវត្ត ខែធ្វើសកម្មភាពសុវត្ថិភាពសម្រាប់និស្សិតទៅសាលា។
នាព្រឹកថ្ងៃទី ៤ កញ្ញា ដដែល លោក Truong Hoa Binh ក៏បានអញ្ជើញចូលរួមពិធីសម្ពធខ្សែផ្លូវ Vinh Nguyen ផ្លូវ Thay Ba Lo និងផ្ដល់អាហារូបករណ៍ និងអំណោយសម្រាប់ប្អូនៗសិស្សនៅសាលាអនុវិទ្យាល័យ Truong Van Bang និងសាលាអនុវិទ្យាល័យ - វិទ្យាល័យ Nguyen Thi Mot ចំណុះស្រុក Can Guoc ខេត្ត Long Anផងដែរ៕