លោក Valadimir Putin ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីសារជាថ្មី
(VOVWORLD) -លោក Valadimir Putin បានថ្លែងអំណរគុណជូនចំពោះអ្នកគាំទ្រ ហើយលើកឡើងអំពីភារកិច្ចនាពេលខាងមុខ។
ប្រធានាធិបតីកំពុងកាន់អំណាច លោក Valadimir Putin |
បិទបញ្ចប់ថ្ងៃបោះឆ្នោតទី ១៨ មិនា ប្រជាពលរដ្ឋរុស្ស៊ី ជ្រើសរើសបានប្រធានាធិបតីថ្មីសម្រាប់ប្រទេសខ្លួន នោះគឺ ប្រធានាធិបតីកំពុងកាន់អំណាច លោក Valadimir Putin ។ លទ្ធផលនេះ គឺមិនគួរភ្ញាក់ផ្អើលទេ ប៉ុន្តែមានសារៈសំខាន់ ដោយមានការជឿទុកចិត្តទាំងស្រុងដែលប្រជាពលរដ្ឋបន្តលៃទុកសម្រាប់លោក Valadimir Putin។
យោងតាមលទ្ធផលជាបឋម របស់គណកម្មាធិការរៀបចំការបោះឆ្នោតកណ្ដលរុស្ស៊ីប្រកាសថា៖ បន្ទាប់ពីផ្ទៀងផ្ទាត់សន្លឹកឆ្នោតជាង ៩០ % នោះ បានបង្ហាញថា ប្រធានាធិបតីកំពុងកាន់អំណាចលោក Valadimir Putin បន្តនាំមុខគេ ដោយទទួលសំឡេង
គាំទ្រចំនួន ៧៦,៤១ %។
បន្ទាប់ពីប្រកាសលទ្ធផលជាបឋមក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នាយប់ថ្ងៃទី ១៨ មិនា តាមម៉ោងវៀតណាមនោះ ប្រធានធិបតីកាន់អំណាច លោក Valadimir Putin បានថ្លែងសុន្ទរកថាទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុងម៉ូស្គូ។ លោក Valadimir Putin បានថ្លែងអំណរគុណជូនចំពោះអ្នកគាំទ្រ ហើយលើកឡើងអំពីភារកិច្ចនាពេលខាងមុខ។ លោកបានសង្កត់ធ្ងន់ថាទោះបីជានាពេលខាងមុខនៅមានការសាកល្បងជាច្រើនទៀតក៏ដោយ ប៉ុន្តែលោកក៏សម្ដែងជំនឿជាក់ថារុស្ស៊ីនឹងមានជំហានលោតផ្លោះនាពេលខាងមុខជាមិនខាន៕