លោក V.Putin សង្កត់ធ្ងន់ទៅលើភាពចាំចាច់កសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ

(VOVWORLD) -ស្ដីពីស្ថានភាពអ៊ុយក្រែន លោក Putin បានអំពាវនាវទីក្រុងកៀវអនុវត្តន៍កិច្ចព្រមព្រៀង Minsk ហើយមិនធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀត មុននិងការបោះឆ្នោតនៅ អ៊ុយក្រែន។

នៅក្នុងកិច្ចសន្ទនាតាមអនឡាញជាមួយប្រជាពលរដ្ឋរុស្ស៊ី ក្រៅពីបញ្ហានៅក្នុងស្រុកនោះ ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin ក៏បានឆ្លើយសំណួរអំពីរាល់បញ្ហាកិច្ចការបរទេសនានាផងដែរ។ លោក Putin បានចាត់ទុកថា៖ រាល់ការចោទប្រកាន់របស់អនុភាពលោកខាងលិចចំពោះរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្ម ក្នុងបំណងទប់ស្កាត់ការអភិវឌ្ឍន៍របស់រុស្ស៊ី ដោយសារប្រទេសលោកខាងលិចចាត់ទុកថា៖ រុស្ស៊ីគឺជាគូប្រកួតប្រជែង។ លោក Putin បានសង្កត់ធ្ងន់ថា៖ "នេះគឺជាគោលនយោបាយខុសឆ្គង ហើយមិនចាំបាច់ដាក់កំហិតដល់ប្រទេសណាមួយទេ រួមទាំងរុស្ស៊ីដែ ប៉ុន្តែយើងគប្បីកសាងទំនាក់ទំនងសហប្រតិបត្តិការ"។

លោក V.Putin សង្កត់ធ្ងន់ទៅលើភាពចាំចាច់កសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin

ស្ដីពីស្ថានភាពអ៊ុយក្រែន លោក Putin បានអំពាវនាវទីក្រុងកៀវអនុវត្តន៍កិច្ចព្រមព្រៀង Minsk ហើយមិនធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀត មុននិងការបោះឆ្នោតនៅ អ៊ុយក្រែន។

នៅក្នុងកិច្ចសន្ទនាអនឡាញជាមួយប្រជាពលរដ្ឋរុស្ស៊ីនាថ្ងៃទី ៧ មិថុនា នេះដែរប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ យុទ្ធនាការយោធានៅស៊ីរីបាននាំមកនូវបទពិសោធន៍ប្រយុទ្ធដ៏កម្រមានសម្រាប់កងក្លាំងប្រដាប់អាវុធរបស់រុស្ស៊ី។

ស្ដីពីបញ្ហាអាមេរិកដំឡើងពន្ធខ្ពស់ចំពោះដែកថែប និងអាលុយមីញ៉ូមដែលនាំចូលនោះ លោក Putin បានចាត់ទុកថា៖ ជាការពិត នេះ គឺជាវិធានការដាក់ទណ្ឌកម្មតម្រង់ទៅលើសហភាពអឺរ៉ុប (EU) ម៉ិកស៊ិក និងកាណាដា ដើម្បីផលប្រយោជន៍របស់អាមេរិកតែប៉ុណ្ណោះ។

ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ ការដំឡើងពន្ធចំពោះមុខទំនិញអាលុយមីញ៉ូមនិងដែកនាំចូល គឺមិនត្រឹមតែបានអនុវត្តន៍ចំពោះ EU ប៉ុណ្ណោះទេ ថែមទាំងចំពោះកាណាដា និងមិកស៊ិកទៀតផង។ ប្រការទាំងនេះគឺទាក់ទិននឹងផលប្រយោជន៍របស់អាមេរិក។ យោងតាមលោក Putin បានឲ្យដឹងថា ប្រទេសនានានៅលើពិភពលោក គប្បីចូលអង្គុយតុចរចា ដើម្បីចងក្រងឲ្យបានល្អិតល្អន់នូវច្បាប់ពាណិជ្ជកម្មទូទៅសម្រាប់ពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ