លោក Xi Jinping ជាប់ឆ្នោតជាប្រធានរដ្ឋចិនសារជាថ្មី
(VOVWORLD) -បន្ទាប់ពីជាប់ឆ្នោត ប្រធានរដ្ឋចិន លោក Xi Jinping និងកម្មាភិបាលដែលទើបនឹងជាប់ឆ្នោត បានធ្វើសច្ចាប្រណិធានស្មោះស្ម័គ្រជាមួយរដ្ឋធម្មនុញ្ញ។
លោក Xi Jinping ជាប់ឆ្នោតជាប្រធានរដ្ឋចិនសារជាថ្មី |
នាព្រឹកថ្ងៃទី ១៧ មិនា នៅមហាសាលប្រជាជននៅទីក្រុងប៉េកាំងរបស់ចិន សម័យប្រជុំលើកដំបូងនៃមហាសន្និបាតប្រជាជនទាំងមូល (រដ្ឋសភា) ចិននីតិកាលទី ១៣ បានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសលោក Xi Jinping ជាប្រធានរដ្ឋ និងជាប្រធានគណកម្មធិការបក្សយោធាមជ្ឈឹមថែម ១ អាណត្តិមួយទៀត និងលោក Li Zhan Shu ជាប្រធានរដ្ឋសភានីតិកាលទី ១៣។ អាណត្តិទី ២ នេះរបស់លោក Xi Jinping នឹងបញ្ចប់ នាឆ្នាំ ២០២៣ ខាងមុខ។
បន្ទាប់ពីជាប់ឆ្នោត ប្រធានរដ្ឋចិន លោក Xi Jinping និងកម្មាភិបាលដែលទើបនឹងជាប់ឆ្នោត បានធ្វើសច្ចាប្រណិធានស្មោះស្ម័គ្រជាមួយរដ្ឋធម្មនុញ្ញ។
ក៏នាព្រឹកថ្ងៃទី ១៧ មិនាដដែល សម័យប្រជុំលើកដំបូងនៃរដ្ឋសភាចិននីតិកាលទី ១៣ បានអនុម័តលើផែនការកំណែទម្រង់ក្រុមប្រឹក្សារដ្ឋដោយទ្រង់ទ្រាយធំ ដើម្បីពង្រឹងក្បាលម៉ាស៊ីនរដ្ឋាភិបាលឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងមានជំនាញវិជ្ជាជីវៈថែមទៀត៕