លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលជួបជាមួយមេបញ្ជាការនៃបញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក

(VOVWORLD) -  នារសៀលថ្ងៃទី ១៧ ខែមេសា លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ បានជួបពិភាក្សាការងារជាមួយ ឧត្តមនាវី Philip Davidson មេបញ្ជាការនៃបញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក (USINDOPACOM) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលជួបជាមួយមេបញ្ជាការនៃបញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក - ảnh 1លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានជួបពិភាក្សាការងារជាមួយ ឧត្តមនាវី Philip Davidson មេបញ្ជាការនៃបញ្ជាការដ្ឋានទទួលបន្ទុកមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក 

លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះសកម្មភាពជួបប្រាស្រ័យមិត្ត ភាព រវាងកងនាវាចរណ៍នៃប្រទេសទាំងពីរ ហើយបានអរគុណដល់សហរដ្ឋអាមេរិក ដែលបានអនុវត្តរាល់សកម្មភាព ជួយឧបត្ថម្ភប្រជាជនវៀតណាមក្នុងការសំអាតជាតិគីមីពុលពណ៌លឿងទុំ Dioxin  និងចែករំលែកនូវបទពិសោធន៍ក៏ដូចជាជួយបណ្តុះបណ្តាលសម្រាប់កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាម។

លោក Nguyen Thien Nhan មានគោលបំណង ពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិ បត្តិការជាមួយសហរដ្ឋអាមេរិក ដែលរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ តំបន់និងពិភពលោក។

ចំពោះឯលោកឧត្តមនាវី Philip Davidson បានឲ្យដឹងថា អាមេរិកចង់បន្តជំរុញកិច្ច សហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិ បត្តិការក្នុងការបណ្តុះបណ្តាលកងរក្សាសន្តិភាពជាដើម។ លោកឧត្តមនាវី Philip Davidson បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង (លើកទី ២) ក៏ដូចជាគាំទ្រសហ រដ្ឋអាមេរិកក្នុងសកម្មភាពនានា ដើម្បីធានាឱ្យមានសេរីភាពក្នុងការធ្វើនាវាចរ ណ៍នៅក្នុងទ្វីបអាស៊ី និងបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាសកម្ម ភាពដើម្បីធានាបាននូវសេរីភាពនៃការធ្វើនាវាចរ នៅសមុទ្រខាងកើតនិងអាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ