លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ៖ លើកកម្រិតហានិភ័យក្នុងសេណារីយ៉ូ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ជាក់ស្ដែង ទីក្រុងហាណូយបន្តកំណត់ថា ភារកិច្ចអាទិភាពលេខ១គឺការ បង្ការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ប្ដេជ្ញាចិត្តការពាររដ្ឋធានី កុំឲ្យជម្ងឺរាតត្បាតមានការ វិវឌ្ឍន៍អាក្រក់។ ទីក្រុងផ្ដោតសំខាន់ទៅលើភារកិច្ចស្នូលចំនួន៣នាពេលខាងមុខនោះគឺ យកការវាយប្រហារដើម្បីការពារ; តាមរកស្លាកស្នាម ផ្ដាច់ករណី F0 ឲ្យដាច់ពី សហគមន៍; កំចាត់តំបន់ផ្ទុះជម្ងឺថ្មីក្នុងពេលឆាប់បំផុត កុំឲ្យឆ្លងរាលដាលយ៉ាងទូលាយ។ 

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ៖ លើកកម្រិតហានិភ័យក្នុងសេណារីយ៉ូ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 1លេខាគណៈកម្មាធិការ បក្សទីក្រុងហាណូយលោក Dinh Tien Dung។ (រូបថត៖ nld.com.vn)
ផ្លាស់ប្ដូរមតិជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២២ ខែកក្កដា លេខាគណៈកម្មាធិការ បក្សទីក្រុងហាណូយលោក Dinh Tien Dung បានឲ្យដឹងថា ហាណូយបានលើកកម្រិត ហានិភ័យក្នុងសេណារីយ៉ូប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតលើទូទាំងទីក្រុង ហើយរៀបចំ ការហាត់សមយន្តការប្រតិបត្តិជាភ្លាមមួយរំពិច មិនទុកឲ្យខ្លួនរងភាពអកម្មក្នុងគ្រប់ កាលៈទេសៈ។ ជាក់ស្ដែង ទីក្រុងហាណូយបន្តកំណត់ថា ភារកិច្ចអាទិភាពលេខ១គឺការ បង្ការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ប្ដេជ្ញាចិត្តការពាររដ្ឋធានី កុំឲ្យជម្ងឺរាតត្បាតមានការ វិវឌ្ឍន៍អាក្រក់។ ទីក្រុងផ្ដោតសំខាន់ទៅលើភារកិច្ចស្នូលចំនួន៣នាពេលខាងមុខនោះគឺ យកការវាយប្រហារដើម្បីការពារ; តាមរកស្លាកស្នាម ផ្ដាច់ករណី F0 ឲ្យដាច់ពី សហគមន៍; កំចាត់តំបន់ផ្ទុះជម្ងឺថ្មីក្នុងពេលឆាប់បំផុត កុំឲ្យឆ្លងរាលដាលយ៉ាងទូលាយ។ ទន្ទឹមនឹងនោះ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពនូវការរៀបចំការធ្វើ ចត្តាឡីស័កដោយប្រមូលផ្ដុំចំពោះប្រជាពលរដ្ឋទាំងអស់ដែលវិលត្រឡប់មកពីខេត្ត ក្រុងមានជម្ងឺរាតត្បាតដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ