លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ៖ អនុវត្តន៍បទបញ្ញត្តិអំពីស្ថានភាពធម្មតាបែបគន្លងថ្មីបន្ទាប់ពីគ្រប់គ្រងបានជម្ងឺកូវីដ-១៩

(VOVWORLD) - ទីក្រុងនឹងអនុវត្តន៍ជាជំហានៗយ៉ាងប្រុងប្រយ័ត្ន ដោយឈរលើស្មារតី បើកទ្វារតាមសណ្ដាប់ធ្នាប់ គោលការណ៍ ដើម្បីការពារសុវត្ថិភាព នៃរដ្ឋធានីហើយស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ 

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ៖ អនុវត្តន៍បទបញ្ញត្តិអំពីស្ថានភាពធម្មតាបែបគន្លងថ្មីបន្ទាប់ពីគ្រប់គ្រងបានជម្ងឺកូវីដ-១៩ - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហាណូយ
លោក Dinh Tien Dung ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ baochinhphu.vn)
ទីក្រុងហាណូយប្ដេជ្ញាចិត្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពនូវការ បញ្ជាដឹកនាំរបស់មជ្ឈឹមអំពីការបង្កើតស្ថានការណ៍ធម្មតាបែបគន្លងថ្មី បន្ទាប់ពីជម្ងឺរាត ត្បាតកូវីដ-១៩ត្រូវបានគ្រប់គ្រង។ ទីក្រុងនឹងអនុវត្តន៍ជាជំហានៗយ៉ាងប្រុងប្រយ័ត្ន ដោយឈរលើស្មារតី បើកទ្វារតាមសណ្ដាប់ធ្នាប់ គោលការណ៍ ដើម្បីការពារសុវត្ថិភាព នៃរដ្ឋធានីហើយស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ នេះគឺជាការអះអាងរបស់ លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុង ហាណូយ លោក Dinh Tien Dung នៅក្នុងជំនួបធ្វើការនៅថ្ងៃទី១៤ ខែតុលា រវាង គណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងជាមួយស្ថាប័ននានារបស់ទីក្រុងហាណូយមុន ពេលប្រព្រឹត្តទៅសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៤។
សង្កត់ធ្ងន់លើសារសំខាន់នៃការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច លោក Dinh Tien Dung ឲ្យដឹងថា ទីក្រុងនឹងរៀបចំកិច្ចប្រជុំសន្ទនាជាមួយអង្គភាពអាជីវកម្មដើម្បីដោះ ស្រាយការលំបាក។
“បន្តក្ដាប់ជាប់ឲ្យបានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ និងជ្រាលជ្រៅនូវការលំបាក ទាំងអស់របស់អង្គភាពអាជីវកម្ម ប្រជាជន ឃុំសង្កាត់ ខ័ណ្ឌស្រុកនីមួយៗ ដើម្បីកសាង សេណារីយ៉ូអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផលិតកម្មអាជីវកម្មដោយម្ចាស់ការ សំដៅបង្ការទប់ ស្កាត់ការរាតត្បាតយ៉ាងត្រឹមត្រូវតាមបាវចនា “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព” ហើយវិលត្រឡប់ ទៅរកស្ថានការណ៍ធម្មតាបែបគន្លងថ្មីក្នុងពេលឆាប់ៗ”។
គួរជម្រាបថា ក្នុងរយៈពេល១៤ថ្ងៃកន្លងមក ចំនួនករណីឆ្លងកូវីដ-១៩នៅទីក្រុង ហាណូយបានថយចុះ៤៨%បើធៀបនឹងរយៈពេលមុននោះ។ ទីក្រុងបានចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ចំនួនជាង ៨លានដូស; អត្រាប្រជាពលរដ្ឋអាយុជាង១៨ឆ្នាំត្រូវបានចាក់ ដូសទី១សម្រេចបានជិត៩៨%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ