លិខិតសួរសុខទុក្ខអំពីគ្រោះអគ្គីភ័យនៅខ័ណ្ឌ Thanh Xuan ទីក្រុងហាណូយ
(VOVWORLD) - ទទួលបានដំណឹងអំពីគ្រោះអគ្គិភ័យដ៏អាណោចអាធ័មដែលបានកើតឡើងនៅសង្កាត់ Khuong Dinh (ឃួងឌីញ) ខ័ណ្ឌ Thanh Xuan (ថាញ់ស្វឺន) ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីយប់ថ្ងៃទី ១២ ខែកញ្ញា ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្សនិងទ្រព្យសម្បត្តិ នាថ្ងៃទី ២០ ខែកញ្ញា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្ញើរលិខិតសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ។
ក្នុងលិខិតនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្ញើជូននាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជនរងគ្រោះព្រមទាំងក្រុមគ្រួសារនូវការរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ហើយទន្ទឹមនឹងនោះលោកបានសម្តែងនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម ប្រជាជនវៀតណាមនឹងឆ្លងកាត់ពេលវេលាដ៏ឈឺចាប់នេះក្នុងពេលឆាប់ៗ។
នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោក Subrahmanyam Jaishankar បានផ្ញើរសារសួរសុខទុក្ខជូនចមពោះរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Sonផងដែរ៕