លេខាប្រចាំការនៃគណៈលេខា លោក លឿង កឿង ជួបសវនាការមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក លឿង កឿង បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ពីថ្ងៃទី៩-១២ ខែតុលា។

លេខាប្រចាំការនៃគណៈលេខា លោក លឿង កឿង ជួបសវនាការមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ទទួលជួបលេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក លឿង កឿង។ (រូបថត៖ VOV ប៉េកាំង)

កាលពីថ្ងៃទី ១១ ខែតុលា នៅរដ្ឋធានីប៉េកាំង ក្នុងជំនួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង លេខាប្រចាំការនៃគណៈលេខា លោក លឿង កឿង បានសម្តែងជំនឿជាក់ថា ប្រជាជនចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមានអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង ជា "ស្នូល" នឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី២០។

លោក លឿង កឿង បានអះអាងថា ការបន្តពង្រឹងថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ គឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

លេខាប្រចាំការនៃគណៈលេខា លោក លឿង កឿង ជួបសវនាការមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង - ảnh 2រូបថត៖ VOV ប៉េកាំង

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងថា បក្ស រដ្ឋ និងប្រជាជនចិនយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាង។ ប្រទេសចិនត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាម បន្តរក្សាការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កាណាល់; ស្នើឲ្យភាគីទាំងពីរដាក់ពង្រាយឲ្យបានល្អនូវយន្តការសន្ទនា ក្នុងវិស័យការពារជាតិ និងសន្តិសុខ; ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការតភ្ជាប់ប្រកបដោយគុណភាពខ្ពស់ ជាពិសេសការតភ្ជាប់ផ្លូវដែក ច្រកទ្វារព្រំដែន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសហគ្រាសរដ្ឋ ការការពារបរិស្ថាន រួមទាំងវិស័យថ្មីៗដូចជា៖ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការការពារ និងកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលរៀបចំសកម្មភាពផ្លាស់ប្តូរ និងសហប្រតិបត្តិការដ៏សម្បូរបែបក្នុងឱកាស "ឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រចិន-វៀតណាម" នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត រួមទាំងទម្រង់ផ្លាស់ប្តូរនានានិងដំណើរទស្សនកិច្ចជាន់ខ្ពស់ផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខានៃគណៈលេខា ប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនិស្តចិន លោក ឆាយ ឈី លេខាប្រចាំការនៃគណៈលេខា លោក លឿង កឿង បានស្នើឲ្យភាគីទាំងពីរគ្រប់គ្រងនិងដោះស្រាយបានល្អនូវការខ្វែងគំនិតដោយឈរលើស្មារតីស្មោះត្រង់ ស្មោះស្ម័គ្រ និងមិត្តភាព ដោយផ្តោតលើការរក្សាស្ថិរភាពស្ថានភាពនៅសមុទ្រ គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ