លទ្ធផលកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-បេឡារុស

លទ្ធផលកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-បេឡារុស - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ


(VOVworld)-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៩និងទី១០កញ្ញានៅរដ្ឋធានី Minsk របស់បេ
ឡារុស បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល

វៀតណាម-បេឡារុស ស្តីអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជ​កម្មនិងវិទ្យា
សាស្រ្ត បច្ចេកវិទ្យា។ ក្នុងរយៈពេល២ថ្ងៃធ្វើការ សហប្រធាន២រូប  លោក Le Cong
Duong អនុរដ្ឋមន្រ្តី ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម និង លោក Rư ba cốp អនុរដ្ឋមន្រ្តីការបទេសបេឡារុសបានប្រមូលផ្តុំពិភាក្សាអំពីបញ្ហាសំខាន់មួយចំនួន ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងលើកកំពស់តម្លៃប្រាក់ពាណិជ្ជ
កម្មនាពេលខាងមុខ។ ចំពោះកម្មវិធីសកម្ម ភាពដំណាក់កាល២០១៣-២០១៥ ភាគីទាំងពីរបានឯកភាពគ្នា អនុវត្តយ៉ាង សកម្មរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់
ដែលបានសម្រេចរវាងថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ និងខំប្រឹងប្រែងលើកតម្លៃ
ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងកម្រិត ៥០០លាន ដុល្លារអាមេរិកនាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ