លទ្ធផលនៃការស្ទង់មតិ PAPI ២០១៦៖ការផ្តល់សេវាសាធារណៈបន្តបានកែលំអ
|
ទិដ្ឋភាពធ្វើការ (រូបថតៈ Dương Liễu) |
(VOVworld)- របាយការណ៍ “សន្ទស្សន៍ប្រសិទ្ធភាពគ្រប់គ្រងនិងរដ្ឋបាលសាធារណៈ
ថ្នាក់ខេត្តនៅវៀតណាម(PAPI)ឆ្នាំ២០១៦៖ រង្វាស់រង្វាល់ពីបទពិសោធន៍ជាក់ស្តែង
របស់ប្រជាជន” ត្រូវបានប្រកាសនាថ្ងៃទី៤មេសានៅទីក្រុងហាណូយ។ របាយការណ៍
នេះបានអនុវត្តសំដៅវាយតម្លៃប្រសិទ្ធភាពនៃការងារបញ្ជាណែនាំ គ្រប់គ្រងរដ្ឋ និង
ផ្តល់សេវាសាធារណរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ពីថ្នាក់ខេត្ត ក្រុងដល់ថ្នាក់ឃុំ
សង្កាត់។ របាយការណ៍នេះបានយោងតាមមតិរបស់ប្រជាជនជាង១៤ពាន់នាក់នៅ
ខេត្ត ក្រុងទាំង៦៣ទូទាំងប្រទេស។ វាយតម្លៃខ្ពស់ចំពោះអត្ថន័យសន្ទស្សន៍ប្រសិទ្ធិ
ភាពគ្រប់គ្រងរដ្ឋបាលសាធារណដូចជាឧបករណ៍រង្វាស់និងឃ្លាំមើលយ៉ាងបរានុម័ត
នូវប្រសិទ្ធភាពនៃសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋអំណាច សាស្ត្រាចារ្យរង បណ្ឌិត
Nguyen Viet Thao នាយករងបណ្ឌិតសភានយោបាយជាតិហូជីមិញបានសង្កត់ធ្ងន់
ថា៖
“សន្ទស្សន៍បរានុម័តដូចជា PAPI ឬសន្ទស្សន៍ពេញចិត្តរបស់ប្រជាជនចំពោះ
ការបំរើរបស់ស្ថាប័នរដ្ឋបាលត្រូវបានចាត់ទុកជាមូលដ្ឋានសំខាន់ដើម្បីវាយតម្លៃ
ប្រសិទ្ធភាពការប្រតិបត្តិកាតព្វកិច្ចរបស់ក្រសួងស្ថាប័ននានា។ ម្យ៉ាងវិញទៀតផ្តល់
គោលនយោបាយសំខាន់ ដើម្បីបក្សនិងរដ្ឋបន្តពង្រឹងគោលនយោបាយអភិវឌ្ឍន៍
ប្រទេសជាតិក្នុងដំណាក់កាលខាងមុខ”។
ធ្វើការវាយតម្លៃអំពីការផ្តល់សេវាសាធារណនិងប្រសិទ្ធភាពផ្តល់សេវាសាធា
រណកិច្ចការរបស់ខេត្ត ក្រុងនានាក្នុងឆ្នាំ២០១៦ គឺគ្មានតំបន់ណាត្រូវបន្ថយពិន្ទុ
ក្នុងនោះ ខេត្ត ក្រុងចំនួន៣៥មានការបោះជំហានគួរឲ្យកត់សម្គាល់៕