“លាន់លឺបទចម្រៀងខែតុលា” - កម្មវិធីសិល្បៈស្ដីពីទំនាក់ទំនងស្មោះត្រង់ វៀតណាម-រុស្ស៊ី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី១០០ទិវាបដិវត្តន៍ខែតុលារុស្ស៊ី នាយប់ថ្ងៃទី២៨ តុលា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានសហការជាមួយស្ថានទូត រុស្ស៊ីរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “លាន់លឺបទចម្រៀងខែតុលា”។

 ថ្លែង មតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានឲ្យ ដឹងថា៖   

      “ទោះបីជាប្រទេសទាំង២ឆ្ងាយពីខាងភូមិសាស្ត្រក្ដី ប៉ុន្តែខ្ញុំឃើញថា វប្បធម៌រុស្ស៊ីនិងវៀតណាម មានលក្ខណៈស្រដៀងគ្នាជាច្រើន។ ប្រការនេះបានធ្វើឲ្យប្រជាជាតិទាំង២សាមគ្គី គ្នា។ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងបារាំងនិងអាមេរិករបស់វៀតណាម អ្នកជំនាញ ការសូវៀតជាច្រើនបានមកវៀតណាម ហើយការជួយឧបត្ថម្ភខាងសម្ភារៈរបស់ សូវៀតក៏បានរួមចំណែកសំខាន់ដើម្បីវៀតណាមមានបន្ថែមកម្លាំងឈ្នះលើសត្រូវឈ្លានពានដែរ។ ប្រការនេះមិនអាចបំភ្លេចបានឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ